សិង្ហបុរីជាទីផ្សារនាំចេញអង្ករពោពេញសក្ដានុភាពរបស់វៀតណាម

(VOVWORLD) -ដើម្បីលើកកម្ពស់ការនាំចេញកសិផលបន្ថែមទៀតទៅកាន់ប្រទេសសិង្ហបុរី ដែលក្នុងនោះរួមទាំងអង្ករ, ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានចាត់តាំងក្រុមការងារជំរុញពាណិជ្ជកម្មអង្ករដោយជាមួយសហគ្រាសចំនួន៨ ទៅប្រទេសសិង្ហបុរីនៅដើមខែសីហានេះ ។ 
សិង្ហបុរីជាទីផ្សារនាំចេញអង្ករពោពេញសក្ដានុភាពរបស់វៀតណាម - ảnh 1

សិង្ហបុរីជាទីផ្សារនាំចេញអង្ករពោពេញសក្ដានុភាពរបស់វៀតណាម

          ដើម្បីលើកកម្ពស់ការនាំចេញកសិផលបន្ថែមទៀតទៅកាន់ប្រទេសសិង្ហបុរី ដែលក្នុងនោះរួមទាំងអង្ករ, ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានចាត់តាំងក្រុមការងារជំរុញពាណិជ្ជកម្មអង្ករដោយជាមួយសហគ្រាសចំនួន៨ ទៅប្រទេសសិង្ហបុរីនៅដើមខែសីហានេះ ។ តាមរយៈកិច្ចប្រជុំទាំងឡាយជាមួយអាជ្ញាធរ ផ្សារទំនើបលក់រាយធំបំផុតនៅសិង្ហបុរី ក្រុមបានបង្កើតទំនាក់ទំនង និងយន្តការសហប្រតិបត្តិការយូអង្វែង។

អាជ្ញាធរនិងសហគ្រាសនៅក្នុងប្រទេសសិង្ហបុរីមានការវាយតម្លៃល្អចំពោះគុណភាពកសិផលរបស់វៀតណាម ហើយចាត់ទុកថា៖វៀតណាមគួរផ្តោតលើការកសាងពាណិជ្ជសញ្ញាអង្កររបស់វៀតណាម, ធានាបាននូវគុណភាពនិងតម្លៃប្រកួតប្រជែង។ លើសពីនេះទៀត ភាគីសិង្ហបុរីនិយាយថាការត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសវៀតណាមដើម្បីរៀបចំពិព័រណ៍វៀតណាមឬសប្តាហ៍ទំនិញវៀតណាមនៅក្នុងប្រព័ន្ធផ្សារទំនើបនាឆ្នាំក្រោយៗដើម្បីរួមចំណែកដល់ការឃោសនានិងផ្សព្វផ្សាយផលិតផលមានពាណិជ្ជសញ្ញាវៀតណាមមានគុណភាពខ្ពស់ចំពោះអតិថិជននៅសិង្ហបុរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ