សឹង្ហបុរីដាស់តឿនចិនកសាង COC យ៉ាងឆាប់ៗ


សឹង្ហបុរីដាស់តឿនចិនកសាង COC យ៉ាងឆាប់ៗ - ảnh 1
សឹង្ហបុរីដាស់តឿនចិនកសាង COC យ៉ាងឆាប់ៗ (Image: VNA)

(VOVworld) –​ សឹង្ហបុរីក្នុងឋានៈជាប្រទេសម្របសម្រួលទំនាក់ទំនងអាស៊ាន-
ចិន នឹងប្រមូលផ្តុំទៅលើការកសាងក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រ
ខាងកើត (COC)​​ សំដៅជួយឧបត្ថម្ភភាគីនានាដោះស្រាយភាពតានតឹងនិង
ជៀសវាង ជំលោះ។ ថ្លែងមតិនៅជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក
 Wang Yi នារសៀលថ្ងៃទី ២៩ កុម្ភៈ នៅប៉េកាំងក្នុងដំណើទស្សនកិច្ចជាផ្លូវការ
នៅចិន រដ្ឋមន្ត្រីការបរទេសសឹង្ហបុរី លោក Vivian Balakrishnan​​​ បានឲ្យដឹង
ថា៖ សឹង្ហបុរី កំពុងពិគ្រោះយោបល់ការផ្តើមគំនិតថ្មីសំដៅកាត់បន្ថយគ្រោះ
អាសន្នកើតមាន ឡើងជំលោះនៅសមុទ្រខាងកើត។ លោកក៏បានអះអាង
ថា៖ សឹង្ហបុរីគាំទ្រដោះ ស្រាយរាល់ជំលោះនៅសមុទ្រខាងកើតដោយ
សន្តិវិធីផ្អែកទៅលើមូលដ្ឋានច្បាប់ អន្តរជាតិធានាសេរីភាពនាវាចរណ៍
និងអាកាសចរណ៍នៅតំបន់សមុទ្រនេះ។​ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរ
ទេសចិន លោក Wang Yi បានឲ្យដឹងថា៖ ប្រទេសនេះត្រៀមខ្លួនជាស្រេច
សហប្រតិបត្តិការជាមួយអាស៊ានដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ស្តីពី
ការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)​ ហើយដាស់តឿន
ការពិគ្រោះយោបល់ស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត
 (COC)​​៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ