សិង្ហបុរីនាំដំណោះស្រាយសំរាប់បញ្ហានៅលើសមុទ្រខាងកើត
(VOV)_រដ្ឋមន្ត្រីក្រសួងការពារប្រទេសសិង្ហបុរី Ng Eng Hen នាថ្ងៃទី ២ មិថុនា បាន
ផ្ដើមគំនិតថ្មីស្ដីពីការបង្កើតទំនុកទុកចិត្តរវាងកងទ័ពនៃបណ្ដាប្រទេសអាស៊ី ដើម្បីបន្ធូរ
ស្រាល ភាពតានតឹង ដែលទាក់ទិនដល់ការជំលោះលើសមុទ្រខាងកើត។ ថ្លែងមតិនៅ
ជំនួប សន្ទនា Shangri La លើកទី ១២ នៅសិង្ហបុរី រដ្ឋមន្ត្រីក្រសួងការពារប្រទេសសិង្ហបុរី
Ng Eng Hen បានសម្ដែងការព្រួយបារម្មណ៍ អំពីភាពតានតឹងបានកើនឡើងជាបន្ត
បន្ទាប់លើសមុទ្រ Hoa Tung និងសមុទ្រខាងកើត និងចាត់ទុកថា÷ បណ្ដាជំលោះអំពីអធិប្បតេយ្យភាពរវាងចិននិងប្រទេសជិតខាងនៅទ្វីបអាស៊ីផ្សេងៗ អាចរារាំង ការអ
ភិវឌ្ឍន៍ សេដ្ឋកិច្ចក្នុងតំបន់។ ដែលក្នុងនោះ ត្រូវជំរុញខ្លាំងកិច្ចសហប្រតិបត្តិការជាក់
ស្ដែង ពិសេសរវាងកងទ័ពនៃបណ្ដាប្រទេស ដើម្បីកសាងការយោគយល់គ្នាទៅវិញ
ទៅមក។រដ្ឋមន្ត្រី Ng Eng Hen ក៏បានអំពាវនាវប្រទេសអាស៊ីនានា បង្កើតបណ្ដាកា
ណាល់សារព័ត៍មាន និងយន្តការសហប្រតិបត្តិការគ្រប់ជាន់ថ្នាក់ ដើម្បីបង្ការនិងបន្ធូរស្រាលភាពតានតឹងឡើងជណ្ដើរ។មុននោះ វៀតណាមបានផ្ដើមគំនិតថា÷
បណ្ដាប្រទេសដែលបានប្រកាសជាសាធារណះអំពីអធិបតេយ្យភាពលើសមុទ្រខាងកើត ចូលរួមកិច្ចព្រមព្រៀងមិនប្រើប្រាស់អំពើហឹង្សារមុន៕
|
រដ្ឋមន្ត្រីក្រសួងការពារប្រទេសសិង្ហបុរី Ng Eng Hen ( http://nguyentandung.org/) |