សិង្ហបុរីនាំមុខគេក្នុ​ង​ចំណោម​ប្រទេសនិងតំបន់ដែន​ដី ​ដែល​វិនិយោគចូល​មក​ទី​ក្រុងហូជីមិញ

(VOVWORLD) - យោងតាមនាយកដ្ឋានស្ថិតិទីក្រុងហូជីមិញថា ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ ទុនវិនិយោគពីបរទេសសរុបនៅទីក្រុងមានចំនួនជិត ១,១៥ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ១៣,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សិង្ហបុរីនាំមុខគេក្នុ​ង​ចំណោម​ប្រទេសនិងតំបន់ដែន​ដី ​ដែល​វិនិយោគចូល​មក​ទី​ក្រុងហូជីមិញ - ảnh 1តំបន់ឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) នៅទីក្រុង Tan Uyen ខេត្ត Binh Duong។ (រូបថត៖ Vu Sinh/TTXVN)

ក្នុងនោះ សិង្ហបុរីជាប្រទេសឈានមុខគេ ទាក់ទងនឹងគម្រោងដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណថ្មី ក៏ដូចជាការចូលរួមចំណែកដើមទុន ទិញភាគហ៊ុន និងទិញភាគហ៊ុនរួមចំណែកទុននៅទីក្រុង។ ក្នុងរយៈពេល ៥ខែកន្លងទៅ ទីក្រុងបានផ្តល់អាជ្ញាប័ណ្ណវិនិយោគថ្មីដល់គម្រោងចំនួន ៣៧៤ ដោយមានដើមទុនចុះបញ្ជីជិត ២០០ លានដុល្លារអាមេរិក។ សិង្ហបុរីជាប្រទេសនាំមុខគេ លើ គម្រោងទទួលអាជ្ញាប័ណ្ណថ្មី ដោយមាន ៧២គម្រោងជាមួយដើមទុនចុះបញ្ជី រហូតដល់១២១,៥ លានដុល្លារ ស្មើនឹង ៦០,៨% នៃដើមទុនចុះបញ្ជីថ្មី។

ទាក់ទងនឹងការកែសម្រួលដើមទុនចុះបញ្ជី ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ទីក្រុងហូជីមិញមានគម្រោងចំនួន ១២១ ជាមួយដើមទុនកែសម្រួលកើនឡើងជាង ៤០៣ លានដុល្លារ។ សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានដើមទុន កែសម្រួលខ្ពស់បំផុតក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣ ឈានដល់២១៥,១ លានដុល្លារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ