សឹង្ហបុរីបោះឆ្នោតសកល

(VOVworld)-នាវេលាម៉ោង៨ព្រឹកថ្ងៃទី១១កញ្ញា បណ្តាមណ្ឌលបោះឆ្នោត នៅសឹង្ហ
បុរីបានបើកទ្វា ដើម្បីអ្នកបោះឆ្នោតជាងពីលាននាក់ចូលរួមការបោះ ឆ្នោតសកល។ តាមស្ថាប័នបោះឆ្នោតជាតិសឹង្ហបុរី ក្នុងការបោះឆ្នោតឆ្នាំនេះ ចំនួនអ្នកបោះឆ្នោត
មានគ្រប់លក្ខ័ណ្ឌចូលរួមការបោះឆ្នោតកើនជាងមួយរយ នាក់បើប្រៀបនឹងឆ្នាំ
២០១១។ អ្នកបោះឆ្នោតនឹងទៅបោះឆ្នោតនៅមណ្ឌល បោះឆ្នោតចំនួន១៦កន្លែង
ដែលតំណាងឲ្យក្រុម (GRC) និងមណ្ឌលចំនួន១៣ កន្លែង (SMC) ដើម្បីជ្រើស
រើសសមាជិកសភាចំនួន៨៩រូប។ លទ្ធផលស្ទាប ស្ទង់សាធារណមតិមុននោះសរ
ឲ្យឃើញថា គណៈបក្សសកម្មភាពប្រជាជន (PAP)កាន់អំណាចសឹងតែដណ្តើម
បានជ័យជំនះទាំងស្រុងនិងបង្កើតរដ្ឋាភិបាលថ្មី។

       តាមគំរោង លទ្ធផលដំបូងនឹងបានប្រកាសនាវេលាម៉ោង១០យប់ថ្ងៃទី ១១
កញ្ញា (តាមម៉ោងតំបន់)៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ