សឹង្ហបុរីបញ្ជាក់មានមូលដ្ឋានដើម្បីអាស៊ានធ្វើអន្តរាគមន៍ទៅលើបញ្ហានៅសមុទ្រខាងកើត


សឹង្ហបុរីបញ្ជាក់មានមូលដ្ឋានដើម្បីអាស៊ានធ្វើអន្តរាគមន៍ទៅលើបញ្ហានៅសមុទ្រខាងកើត - ảnh 1
សឹង្ហបុរីបញ្ជាក់មានមូលដ្ឋានដើម្បីអាស៊ានធ្វើអន្តរាគមន៍ទៅលើបញ្ហានៅសមុទ្រខាងកើត
(Image: VNA)

(VOVworld) – រដ្ឋមន្ត្រីការពារជាតិសឹង្ហបុរី លោក Ng Eng Hen បានចាត់ទុកថា៖
 មាន មូលដ្ឋានដ៏រឹងមាំដើម្បីអាស៊ានជួយដោះស្រាយជំលោះលើសមុទ្រខាងកើត
រវាងប្រទេសជា សមាជិកមួយចំនួនជាមួយចិន។ ឆ្លើយសំភាសនៃមជ្ឈដ្ឋានសារ
ព័ត៌មានក្នុងឱកាសទិវាបណ្ដាកំលាំងប្រដាប់អាវុធសឹង្ហបិរី (ថ្ងៃទី ១ កក្កដា) លោក
 Ng Eng Hen បានអះអាងថា៖ ចំពោះអាស៊ាននិងប្រទេសផ្សេងៗទៀតជាការ
ពិតគឺមិនអាចបោះបង់ដេលសមុទ្រខាងកើត ជាខ្សែនាវាចរណ៍អន្តរជាតិសំខាន់
ចំពោះសកម្មភាពពាណិជ្ជកម្ម។ លោករំលឹកទៀតថា៖ សេចក្តីថ្លែងការណ៍ស្តីពីការ
ប្រតិបត្តិរបស់ភាគីនានាលើសមុទ្រខាងកើត (DOC) ដែល អាស៊ាននិងចិនបាន
ចុះហត្ថលេខានាឆ្នាំ ២០០២ មក​គឺជាឯកសារច្បាស់លាស់អំពីដំណោះ ស្រាយបញ្ហា
នៅសមុទ្រខាងកើត ហើយសរឲ្យឃើញថា៖ អាស៊ានត្រៀមខ្លួនជាស្រេចធ្វើអន្តរា
 គមន៍ក្នុងជំលោះនេះ។ អត្ថាធិប្បាយស្តីអំពីសាលក្រមខាងមុខរបស់តុលាការអា
ជ្ញាកណ្ដាល អចិន្ត្រៃយ៍  (PCA) នៅទីក្រុងឡាអេរ (ហូឡង់) ស្តីពីការប្តឹងតវ៉ារបស់
ហ្វីលីពីនចំពោះចិនទាក់ ទិនដល់សំណូមពរ «ខ្សែ ៩ កំណាត់» នៅសមុទ្រខាង
កើត មន្ត្រីរូបនេះបានវាយតំលៃថា៖ សាលក្រមនេះអាចបង្កើបភាពតានតឹងនិង
ប្រតិកម្មរបស់ភាគីនានា ដោយហេតុនេះ ប្រទេស គប្បីប្រុងប្រយ័ត។ ក្នុងពេល
នោះ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នាថ្ងៃទី ៣០ មិថុនា បាន
ឲ្យដឹងថា៖ លោកនឹងមិនចំអកប្រសិនបើ PCA ចេញសាលក្រមដែលនាំមក
នូវផលប្រយោជន៍សំរាប់ម៉ានីលក្នុងការប្តឹងតវ៉ារបស់ប្រទេសនេះចំពោះចិន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ