សឹង្ហបុរីប្រកាសចូលរួមសម្ព័ន្ធភាពអន្តរជាតិប្រឆាំង IS

សឹង្ហបុរីប្រកាសចូលរួមសម្ព័ន្ធភាពអន្តរជាតិប្រឆាំង IS - ảnh 1
សឹង្ហបុរីប្រកាសចូលរួមសម្ព័ន្ធភាពអន្តរជាតិប្រឆាំង IS (vietnamplus.vn)

        Vovworld-នាថ្ងៃទី៣វិច្ឆកា សឹង្ហបុរីបានប្រកាសនឹងបញ្ជូនកំលាំងយោធា​ចូល
រួមសម្ព័ន្ធភាពអន្តរជាតិប្រឆាំងនឹងកំលាំងរដ្ឋ​ឥស្លាមស្វ័យប្រកាស (IS) ដោយ
អាមេរិកនាំមុខ ប៉ុន្តែនឹងមិនចូលរួម​សកម្មភាព​ប្រយុទ្ធឡើយ។ ថ្លែងមតិចំពោះមុខ
រដ្ឋសភាសឹង្ហបុរី រដ្ឋមន្ត្រីក្រសួងការពារជាតិ Ng Eng Hen បានឲ្យដឹងថា កំលាំង
ប្រដាប់អាវុធសឹង្ហបុរី (SAF) នឹងបញ្ជូននាយ​ទាហានដល់បញ្ជាការដ្ឋានកណ្ដាល
អាមេរិកនិងបញ្ជាការដ្ឋានប្រយុទ្ធរបស់​កំលាំងចម្រុះដែលកំពុងដំណើរការ
យុទ្ធនាការវាយប្រហារតាមជើងអាកាស​ទៅលើបណ្ដាគោលដៅរបស់ IS នៅ
អ៊ីរ៉ាក់និងស៊ីរី។​ រដ្ឋមន្ត្រី Ng Eng Hen បានសង្កត់ធ្ងន់ថា ការចូលរួមសម្ព័ន្ធភាព
ប្រឆាំង IS ជាការរួមចំណែកផ្ទាល់ដើម្បី​ការពារសន្តិសុខ​ជាតិ។

        ក្នុងបំរ៉ែបំរួលផ្សេងទៀត នាថ្ងៃដដែល អ្នកនាំពាក្យរបស់រដ្ឋអំណាច​ដំបន់​ជន
Kurd លោក Nouri Othman Sinjari បានឲ្យដឹងថា មនុស្សចំនួន២៣០នាក់​ជាជនជាតិ
ភាគតិច Yazidi ត្រូវបានដោះលែងបន្ទាប់ពីច្រើនខែត្រូវជនប្រដាប់​អាវុធ IS ចាប់ឃុំ
ខ្លួន។ ក្នុងនោះមាននារីនិងកុមារជាច្រើននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ