សឹង្ហបុរីប្រុងប្រយ័ត្នខ្ពស់ក្រោយពីរកឃើញឧបាយកលវាយប្រហារទៅលើប្រទេសនេះ

(VOVworld) - នាថ្ងៃទី៦ សីហា សឹង្ហបុរី បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុង
ប្រយ័ត្ន ខ្ពស់ក្នុងកាលៈទេសៈដែលប្រទេសនេះ កំពុងរង្គោះរង្គើដោយឧបាយកល
វាយប្រហារមិនសំរេចមួយថ្ងៃមុននោះ។តាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក K.
Shanmugam ថា អ្នកវាយប្រហារមានចេតនាបាញ់រ៉ុក្កែតទៅលើ Marina Bay ដែលជា
មណ្ឌលមួយក្នុងចំណោមមណ្ឌលទាក់ទាញភ្ញៀវទេសចរណ៍ច្រើនបំផុតនៅ
សឹង្ហបុរី។
សឹង្ហបុរីប្រុងប្រយ័ត្នខ្ពស់ក្រោយពីរកឃើញឧបាយកលវាយប្រហារទៅលើប្រទេសនេះ - ảnh 1
ប៉ូលីសប្រឆាំងភេរវកម្មឥណ្ដូនេស៊ីអនុវត្តន៍យុទ្ធនាការចាប់ខ្លួនជនសង្ស័យជាភេរវករ៦នាក់
នៅកោះ Batam នាថ្ងៃទី៥ សីហា (រូបថត៖AFP/TTXVN)

នាថ្ងៃដដែល ប៉ូលីសឥណ្ឌូនេស៊ីបានបញ្ជាក់ថា ឈ្មោះ Gigih Rahmat Dewa
ជាមេដឹនាំនៃក្រុមមុខសញ្ញាចំនួន៦នាក់ដែលត្រូវបានចាប់ខ្លួននាថ្ងៃទី៥ សីហា
នៅកោះ Batam ប្រទេសឥណ្ឌូនេស៊ី ដោយសារជាប់សង្ស័យមានឧបាយកល
បាញ់រ៉ុក្កែតពីកោះ Batam ទៅកាន់សឹង្ហបុរី។អ្នកស៊ើបអង្កេតបានអះអាងថា ក្រុម
មុខសញ្ញាពោលខាងលើបានទាក់ទងផ្ទាល់ជាមួ Bahrun Naim ជាសមាជិកមួយ
 នាក់ក្នុងអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅស៊ីរី ហើយឈ្មោះនេះបានបញ្ជា
ឲ្យអនុវត្តន៍ការវាយប្រហារទៅលើសឹង្ហបុរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ