សឹង្ហបុរីមានបំណងវិនិយោគកសាងសួនឧទ្យានច្នៃប្រឌិតវៀតណាម-សឹង្ហបុរី
|
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ Nguyen Thanh Phong និងលោក Kelvin Teo នាយកប្រតិបត្តិក្រុមហ៊ុន Sembcorp Development សឹង្ហបុរីជួបពិភាគ្សា |
(VOVworld)- នាថ្ងៃទី២៧ឧសភា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ
Nguyen Thanh Phong និងលោក Kelvin Teo នាយកប្រតិបត្តិក្រុមហ៊ុន Sembcorp
Development សឹង្ហបុរីមានជំនួបពិភាគ្សាស្តីពីគំរោងការវិនិយោគលើ គម្រោងសួន
ឧទ្យានច្នៃប្រឌិតវៀតណាម-សឹង្ហបុរីនៅទីក្រុងហូជីមិញ។ នៅទីនេះ លោក Nguyen
Thanh Phong បានឲ្យដឹងថា ទីក្រុងហូជីមិញមានការយកចិត្ត ទុកដាក់ពិសេសទៅ
លើវិស័យដែលជាប្រៀបខ្លាំងរបស់ Sembcorp Development ដូចជាកសាងទីក្រុងបៃ
តង់ ស្អាត អនុវត្តថាមពលកកើតឡើងវិញ ថាមពលខ្យល់ ឬថាមពលព្រះអាទិត្ស។នេះក៏ជាទិសដៅអភិវឌ្ឍន៍របស់ទីក្រុងហូជីមិញ ហើយ សុំឲ្យ Sembcorp Developmentយកចិត្តទុកដាក់វិនិយោគលើវិស័យនេះ។ រីឯខ្លួនវិញ លោក Kelvin Teo បានឲ្យដឹង
ថា គំរោងការសួនឧទ្យានច្នៃប្រឌិតវៀត ណាម-សឹង្ហបុរីជាសួនឧទ្យានដែលមាន
មជ្ឈមណ្ឌលពាណិជ្ជកម្ម មានបរិយា កាសស្រាវជ្រាវសម្រាប់អ្នកវិទ្យាសាស្ត្រ។លោក
រូបនេះបានអះអាងថា បើគំរោង ការនេះបើកឲ្យដំណើរការនោះ នឹងបម្រើការអភិវឌ្ឍន៍
សេដ្ឋកិច្ចរបស់ទីក្រុងហូជី មិញ ព្រមទាំងទាក់ទាញវិនិយោគិនលើវិស័យបច្ចេកវិទ្យា
ខ្ពស់ រួមចំណែកសម្រាប់ ការអភិវឌ្ឍន៍របស់ទីក្រុង៕