សិង្ហបុរីរឹតបន្តឹងសន្តិសុខត្រៀមរៀបចំឲ្យជំនួបកំពូលរវាងអាមេរិក ជាមួយកូរ៉េខាងជើង

(VOVWORLD) -ប៉ូលីសសិង្ហបុរីបានឲ្យដឹងថា៖ នឹងរឹតបន្តឹងរាល់វិធានការសន្តិសុខដើម្បីត្រៀមរៀបចំឲ្យជំនួបកំពូលរវាងអាមេរិក ជាមួយ ស.ប.ប.ក ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១២ មិថុនាខាងមុខនៅប្រទេសខ្លួន។ 
សិង្ហបុរីរឹតបន្តឹងសន្តិសុខត្រៀមរៀបចំឲ្យជំនួបកំពូលរវាងអាមេរិក ជាមួយកូរ៉េខាងជើង - ảnh 1 ប៉ូលីសសិង្ហបុរីរឹតបន្តឹងសន្តិសុខ

ក្នុងសេចក្ដីប្រកាសសារព័ត៌មានចុះថ្ងៃទី ៦ មិថុនា ប៉ូលីសសិង្ហបុរីបានឲ្យដឹងថា៖ នឹងបង្កើត បណ្ដាតំបន់ព្រឹត្តិការណ៍ពិសេស ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ មិថុនា នៅសណ្ឋាគារ Capella  នៅលើកោះទេសចរណ៍ Sentosa ជាទីកន្លែងដែលនឹងប្រព្រឹត្តិទៅជំនួបកំពូលពោលខាងលើ និងសណ្ឋាគារ Shangri-La ដែលអាចជាទីកន្លែងសម្រាករបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែរ។ សន្តិសុខនឹងត្រូវបានពង្រឹងនៅតាមដងវិថីជំវិញតំបន់ពិសេសពោលខាងលើ ក៏ដូចជាត្រួតពិនិត្យយ៉ាងតឹងរ៉ឹងមនុស្ស និងមធ្យោបាយចេញ ចូលតំបន់នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ