|
អាកាសយានដ្ឋានអន្តរជាតិ Changi (រូបថត៖dantri.com.vn) |
(VOVworld) - តំណាងស្ថានទូតវៀតណាមប្រចាំនៅសឹង្ហបុរីនាថ្ងៃទី២៤ កក្កដា បាន
បន្តជួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នគ្រប់គ្រងច្រកទ្វារព្រំដែននិងអន្តោ
ប្រវេសន៍សឹង្ហបុរី (ICA) ដើម្បីបំភ្លឺព័ត៌មានថាប្រជាពលរដ្ឋវៀតណាមប៉ុន្មាននាក់ត្រូវ
បដិសេធចូកមកសឹង្ហបុរីនៅអាកាសយានដ្ឋានអន្តរជាតិ Changi។តាម លោកស្រី
Nguyen Minh Hang អគ្គទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំនៅសឹង្ហបុរី ថា ICA បាន
អះអាងនូវគោលនយោបាយរបស់សឹង្ហបុរីគឺស្វាគមន៍ប្រជាពលរដ្ឋនៃ ប្រទេសនា
នា ក្នុងនោះមានវៀតណាមផង ធ្វើដំណើរទេសចរណ៍នៅសឹង្ហបុរី។ សឹង្ហបុរីមិនប្រើ
ប្រាស់វិធានការរើសអើងណាចំពោះប្រជាពលរដ្ឋវៀតណាមឡើយ។ICA ក៏បាន
សង្កត់ធ្ងន់ថា ការដែលគេអញ្ជើញនារីវៀតណាមមួយចំនួន នាក់ចូលក្នុងបន្ទប់
ដើម្បីសាកសួរអំពីគោលដៅ លិខិតទាក់ទិននានានិងយកស្នាម ម្រាមដៃមិនមាន
ន័យថាគេសង្ស័យប្រជាពលរដ្ឋវៀតណាមឬប្រជាពលរដ្ឋរូបនេះនឹងត្រូវបដិសេធ
ឆ្លងដែន។សឹង្ហបុរីនៅតែងតែធ្វើសម្ភាសន៍ជាមួយប្រជាពលរដ្ឋនៃប្រទេសជាច្រើន
និងយកស្នាមម្រាមដៃដើម្បីបម្រើការគ្រប់គ្រងចេញចូលដែនក្នុង រយៈពេល
យូរអង្វែង៕