សឹង្ហបុរីអំពាវនាវឲ្យអាស៊ាននិងចិនជំរុញការចុះហត្ថលេខាលើ COC យ៉ាងឆាប់ៗ
|
សឹង្ហបុរី៖ អាស៊ាននិងចិនជំរុញការចុះហត្ថលេខាលើ COC យ៉ាងឆាប់ៗ (Image: VNA) |
(VOVworld) – ថ្លែងមតិនៅការតាំងពិពណ៌និងសន្និសីទស្តីពីការពារជាតិសមុទ្រ
អន្តរជាតិលើកទី ១០ (IMDEX Asia) នៅសឹង្ហបុរី នាថ្ងៃទី ១៩ ឧសភា រដ្ឋមន្ត្រីក្រសួង ការពារជាតិសឹង្ហបុរី លោក Ng Eng Hen បានអំពាវនាវឲ្យអាស៊ាននិងចិនជំរុញការចុះ ហត្ថលេខាលើក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗសំដៅបន្ធូស្រាលភាពតានតឹងនាបច្ចុប្បន្នក្នុងតំបន់។ តាមរដ្ឋមន្ត្រីក្រសួងការពារជាតិសឹង្ហបុរី បានឲ្យដឹងថា៖ ការដែល ចិននិងប្រទេសទាក់ទិននានាចុះហត្ថលេខាលើ COC នឹង អនុញ្ញាត្តឲ្យភាគីទាំងឡាយដោះស្រាយជំលោះនាបច្ចុប្បន្នដោយសន្តិវិធីដោយឈរ
លើ ការកំណត់និងក្របខ័ណ្ឌគតិយុត្តិរបស់សហគមន៍អន្តរជាតិ។ លោក Ng Eng Hen បានអះអាងថា៖ ទោះបីជា សឹង្ហបុរីមិនគាំទ្រភាគីណាមួយក្នុងជំលោះនៅសមុទ្រខាង កើតនាបច្ចុប្បន្នក្តី ប៉ុន្តែ ប្រទេសនេះព្រួយបារម្មនូវគ្រោះអាសន្នភាពតានតឹងកំពុង ឡើងជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Ng Eng Hen បានអះអាងថា៖ ជំលោះខាង អធិបតេយ្យភាពនៅសមុទ្រខាងកើតមិនត្រឹមតែជះឥទ្ធិពលដល់សឹង្ហបុរី ប៉ុណ្ណោះទេ
ថែមទាំង ដល់សេដ្ឋកិច្ចសលកលោក ទៀតផង។ ដោយហេតុនេះ ប្រទេសទាំងឡាយ ត្រូវចែករំលែកការយកចិត្តទុកដាក់រួមក្នុងការធានាខ្សែផ្លូវពាណិជ្ជកម្មលើសមុទ្រក្នុង
តំបន់ឲ្យមានសុវត្ថភាព។
ថ្លែងមតិនៅទីនេះ សេនាធិការរងកងទ័ពជើងទឹកអាមេរិក លោកស្រី Michelle Howard បានសម្តែងការព្រួយបារម្មអំពីការសាងសង់កោះរបស់ចិនលើសមុទ្រខាងកើតនា
ពេលថ្មីៗនេះ ព្រមទាំង ស្នើរឲ្យប៉េកាំងពន្យល់សកម្មភាពនេះឲ្យបានច្បាស់លាស់៕