សិង្ហបុរីអះអាងនូវគោលជំហរអំពីការជំលោះដែនដីនៅអាស៊ីអាគ្នេយ៍
|
នាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong(http://nguyentandung.org/) |
(VOV)_នាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong បានអះអាងថា÷សិង្ហបុរីមានគោលជំហរមុនក៏ដូចជាក្រោយ អំពីបណ្ដាការជំលោះដែនដីរវាងចិននិងប្រទេស ជាសមាជិកអាស៊ានមួយចំនួន។ ថ្លែងមតិនាថ្ងៃទី ២៦សីហា ជាមួយមជ្ឈដ្ឋានសារ ព័ត៍មានសិង្ហបុរី ក្នុងឱកាសទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចិន លោក Lee Hsien
Loong បានអះអាងថា÷ សិង្ហបុរីរក្សារគោលជំហរមុនក៏ដូចជាក្រោយ និងបានសម្ដែង
គោល បំណងថា÷ប្រទេសនានានឹងអត់ធ្មត់និងរក្សាភាពសមរម្យ បរិយាកាសសន្តិភាព មិនតឹងរឹងនៅអាស៊ីអាគ្នេយ៍។ នាយករដ្ឋមន្ត្រីសិង្ហបុរីបានអោយដឹងថា÷នៅក្នុងជំនួប
សន្ទនាជាមួយសមភាគីចិន លោក Li keqiang នាព្រឹកថ្ងៃទី ២៦ សីហា ភាគីទាំងពីបាន
ផ្លាស់ប្តូរជាមួយគ្នាដ៏ស្មោះត្រង់ អំពីបញ្ហាជាច្រើនដែលទាក់ទិនដល់ទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាជាច្រើនក្នុងតំបន់ ដូចជា÷ ស្នើពិនិត្យឡើងវិញកិច្ច
ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាននិងចិន ដែលទាក់ទិនដល់ជំលោះ ដែនសមុទ្រ នានានៅលើសមុទ្រខាងកើត៕