សេចក្ដីជូនដំណឹងពិសេសស្ដីពីពិធីបុណ្យសពរបស់អតីតអគ្គលេខាគណៈកម្មា ធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Do Muoi
(VOVWORLD) - ក្រោយរយៈពេលរងរោគាពាធ ទោះបីជាត្រូវបានបក្ស រដ្ឋ បណ្ដា សាស្ត្រាចារ្យ វេជ្ជបណ្ឌិតនិងក្រុមគ្រួសារខិតខំប្រឹងប្រែងព្យាបាលនិងថែទាំយ៉ាងណាក្ដី ប៉ុន្តែ ដោយសារមានអាយុច្រើននិងរងជំងឺធ្ងន់ធ្ងរ សមមិត្ត Do Muoi បានទទួលមរណភាព នាវេលាម៉ោង១១និង១២នាទីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យ យោធាលេខ១០៨។
អតីតអគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Do Muoi ទទួលមរណភាពនាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ក្នុងជន្មាយុ ១០១ ឆ្នាំ។ |
គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភានៃសាធារណៈរដ្ឋ សង្គមនិយមវៀត ណាម ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម រដ្ឋា ភិបាលនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាមនិងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមសូមជូនដំណឹងដោយក្ដីសោកសៅយ៉ាងក្រៃលែងថា៖ សមមិត្ត Do Muoi កើតនាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩១៧ នៅឃុំ Dong My ស្រុក Thanh Tri ទីក្រុងហាណូយ។ សមមិត្តចូលរួមសកម្មភាពបដិវត្តន៍កាលពីឆ្នាំ១៩៣៦ ហើយក្លាយទៅជាបក្ខជននៃបក្សកុម្មុយនិស្តវៀតណាមកាលពីខែមិថុនាឆ្នាំ ១៩៣៩។ សមមិត្ត Do Muoi បានធ្លាប់កាន់តំណែងជាសមាជិកបម្រុងនៃគណៈ កម្មាធិការមជ្ឈឹមបក្សនីតិកាលទី២ សមាជិកនៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិ កាលទី៣ ៤ ៥ ៦ ៧ ៨ សមាជិកបម្រុងនៃការិយាល័យនយោបាយនីតិកាលទី៤ សមាជិកនៃការិយាល័យនយោបាយនីតិកាលទី៥ ៦ ៧ ៨ តំណាងអចិន្ត្រៃយ៍ គណៈលេខានីតិកាលទី៦ ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី (នាបច្ចុប្បន្នគឺនាយករដ្ឋ មន្រ្តី) នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (ចាប់ពីខែមិថុនា ឆ្នាំ១៩៨៨ដល់ ខែមិថុនាឆ្នាំ១៩៩១) អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀត ណាម (ចាប់ពីខែមិថុនាឆ្នាំ១៩៩១ដល់ខែធ្នូឆ្នាំ១៩៩៧) ទីប្រឹក្សានៃគណៈកម្មា ធិការមជ្ឈឹមបក្ស (ចាប់ពីឆ្នាំ១៩៩៧ដល់ឆ្នាំ២០០០) និងជាសមាជិកសភានីតិកាល ទី២ ៤ ៥ ៦ ៧ ៨និង៩។
ក្រោយរយៈពេលរងរោគាពាធ ទោះបីជាត្រូវបានបក្ស រដ្ឋ បណ្ដា សាស្ត្រាចារ្យ វេជ្ជបណ្ឌិតនិងក្រុមគ្រួសារខិតខំប្រឹងប្រែងព្យាបាលនិងថែទាំយ៉ាងណាក្ដី ប៉ុន្តែ ដោយសារមានអាយុច្រើននិងរងជំងឺធ្ងន់ធ្ងរ សមមិត្ត Do Muoi បានទទួលមរណភាព នាវេលាម៉ោង១១និង១២នាទីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យ យោធាលេខ១០៨។
ក្នុងអំឡុងពេល៨០ឆ្នាំធ្វើសកម្មភាពបដិវត្តន៍នោះ សមមិត្តបានចូលរួម ចំណែកដ៏ធំធេងចំពោះបុព្វហេតុបដិវត្តន៍ដ៏ភ្លឺស្វាងរបស់បក្សនិងប្រជាជាតិ។ សមមិត្តត្រូវបានបក្សនិងរដ្ឋប្រគល់ជូនគ្រឿងឥស្សរិយយសផ្កាយមាស គ្រឿង សម្គាល់ជាបក្ខជន៨០ឆ្នាំ និងពានរង្វាន់ដ៏ខ្ពង់ខ្ពស់ផ្សេងៗជាច្រើនទៀត។ មរណ ភាពរបស់សមមិត្ត Do Muoi គឺជាការបាត់បង់ដ៏ធំធេងចំពោះបក្ស រដ្ឋនិងប្រជាជន វៀតណាម។
ដើម្បីសម្ដែងនូវការរំលឹកវិញ្ញាណក្ខ័ន្ធសមមិត្ត Do Muoi គណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀត ណាម ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធា រណៈរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាមបានសម្រេចលើការរៀបចំពិធីបុណ្យសពរបស់សមមិត្ត Do Muoi កម្រិត ថ្នាក់ជាតិ។
គណៈចាត់តាំងពិធីបុណ្យសពអតីតអគ្គលេខាបក្សលោក Do Muoi រួមមាន សមាជិកចំនួន៣៧ រូប ដឹកនាំដោយអគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សវៀត ណាមលោក Nguyen Phu Trong។
ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Do Muoi ចាប់ផ្ដើមពីវេលា ម៉ោង៧ព្រឹកថ្ងៃទី៦ ខែតុលា ដល់វេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៧ ខែតុលា នៅអគាបុណ្យសព្វជាតិ លេខ ៥វិថី Tran Thanh Tong រដ្ឋធានីហាណូយ។
ពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Do Muoi ត្រូវបានរៀបចំ ឡើងនាវេលាម៉ោង៩ ព្រឹកថ្ងៃទី៧ ខែតុលា នៅអគាបុណ្យសពជាតិលេខ៥ វិថី Tran Thanh Tong រដ្ឋធានីហាណូយ។។ ពិធីបញ្ចុះសពចាប់ផ្ដើមពីវេលាម៉ោង១ រសៀលថ្ងៃដដែលនៅស្រុកកំណើតលោកនៅឃុំ Dong My ស្រុក Thanh Tri រដ្ឋធានីហាណូយ។
ក្នុងរយៈពេលដដែល នៅសាលប្រជុំ Thong Nhat នៅទីក្រុងហូជីមិញក៏បាន ប្រព្រឹត្តទៅនូវពិធីគោរពវិញ្ញាណក្ខ័ន្ធនិងរំលឹកវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Do Muoi ផងដែរ។
ក្នុងរយៈពេល២ថ្ងៃកាន់ទុក្ខថ្នាក់ជាតិ (ថ្ងៃទី៦ និងថ្ងៃទី៧ ខែតុលា) ស្ថាប័ន កន្លែងសាធារណៈទាំងអស់ក្នុងទូទាំងប្រទេសសុទ្ធតែព្យួរទង់ជាតិពាក់កណ្ដាល និងផ្អាកសកម្មភាពលេងកំសាន្ត៕