សេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

(VOVWORLD) - នាថ្ងៃទី៣១ មីនា ប្រមុខដឹកនាំប្រទេសទាំងបីក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) បានចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចប្រជុំ កំពូល CLV លើកទី១០។
សេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម - ảnh 1 (រូបថត៖ VOV5)


តាមនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានសន្យាបង្កើនថែមទៀតនូវទំនាក់ ទំនងសហប្រតិបតិ្តការលើគ្រប់វិស័យរវាងប្រទេសទាំងបី ហើយកសាង ខឿនសេដ្ឋកិច្ចជាសមាជិក CLV ធ្វើសមារហណកម្ម អភិវឌ្ឍន៍ដោយចីរភាពនិង វិបុលភាព ជាចំណែកមួយដែលមិនអាចកាត់ផ្ដាច់ចេញបានពីទស្សនៈវិស័យសហ គមន៍អាស៊ានឆ្នាំ២០២៥។ ប្រទេសទាំងបីនឹងបន្តផ្តោតសំខាន់ទៅលើការអភិវឌ្ឍ ខេត្តជាប់ព្រំដែននៃតំបន់ CLV ហើយបង្រួញគំលាតអភិវឌ្ឍន៍ជាមួយប្រទេស សមាជិកអាស៊ានដទៃ។ ថ្នាក់ដឹកនាំប្រទេសទាំងបីបានអនុម័តលើផែនការ សកម្មភាពស្ដីពីការតភ្ជាប់ខឿនសេដ្ឋកិច្ច CLV ទាំងបីដល់ឆ្នាំ២០៣០។

រួមជាមួយគ្នានោះ ថ្នាក់ដឹកនាំកម្ពុជា ឡាវនិងវៀតណាម បានអះអាងនូវ សារសំខាន់នៃការធានាសន្តិសុខ សុវត្ថិភាពនិងបរិយាកាសស្ថិរភាពសំរាប់វិនិ យោគិន សហគ្រាស និងប្រជាជនក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។

តាមសេចក្ដីថ្លែងការណ៍រួមខាងលើថា ប្រទេសឡាវនឹងទទួលរៀបចំកិច្ចប្រជុំ កំពូលតំបន់ CLV លើកទី១១ នាឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ