សេចក្ដីថ្លែងការណ៍រួមវៀតណាម-ចិន

(VOV)_ក្នុងដំណើរ ទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីចិន លោក Li keqiang វៀតណាមនិងចិនបាន ចេញសេចក្ដី ថ្លែងការណ៍រួម ដែលក្នុងនោះបានអះ អាងនូវការធ្វើអោយ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ រវាងវៀតណាម
និងចិន ស៊ីជំរៅថែមទៀត  ក្នុងដំណាក់កាលថ្មី។ ភាគីទាំងពីរបានឯកភាពថា៖ ក្នុង
សភាពការណ៍ ខឿនសេដ្ឋកិច្ច នយោបាយរបស់ពិភពលោកកំពុងមាន​បំរែបំរួលដ៏
ស្មុគ្រស្មាញនា បច្ចុប្បន្ននោះ  ភាគីទាំងពីត្រូវបង្កើនការផ្លាស់ប្តូរយុទ្ធសាស្ត្រ ធ្វើអោយ កិច្ចសហប្រតិបត្តិការជាក់ស្ដែងស៊ីជំរៅថែមទៀត ដោះស្រាយរាល់បញ្ហានៅសេសសល់ ​បង្កើនការសម្របសម្រួល និងរួមសហការក្នុងបណ្ដាបញ្ហានៅក្នុង តំបន់និងអន្តរជាតិ  ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ជាសារវ័ន្តរបស់បក្សទាំង
ពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ  ដើម្បីសន្តិភាព ស្ថិរភាព  និងការអភិ
វឌ្ឍន៍ក្នុង តំបន់និងលើសកលលោក។

សេចក្ដីថ្លែងការណ៍រួមវៀតណាម-ចិន - ảnh 1
នាយករដ្ឋមន្ត្រីចិន លោក Li keqiang និងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung (VOV)

ភាគីទាំងពីរបានវាយតំលៃខ្ពស់ចំពោះតួនាទីដ៏សែនសំខាន់របស់ជំនួបប្រាស្រ័យ
ជាន់ខ្ពស់ រវាងប្រទេសទាំងពីរ ឯកភាពបន្តរក្សារជំនួបប្រាស្រ័យ  និងដំណើរ​ទស្សនកិច្ចជាន់ខ្ពស់…។ល។

ស្ដីពីកិច្ចសហប្រតិបត្តិការលើផ្លូវគោក៖ ភាគីទាំងពិរបានឯកភាពអនុវត្តយ៉ាង
ឆាប់ៗ៖ គំរោងផែនការអភិវឌ្ឍន៍៥ឆ្នាំ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច  ពាណិជ្ជកម្មវៀត
ណាម-ចិន ដំណាក់កាល ២០១២-២០១៦ ជំរុញល្បឿន គំរោងការណ៍ផ្លូវល្បឿនលឿន 
Mong Cai – Ha Long …។ល។

          ស្ដីពីកិច្ចសហប្រតិបត្តិការលើសមុទ្រ៖ ភាគីទាំងពីរបានឯកភាពអនុវត្តតាម
ការការព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សទាំងពីរ រដ្ឋទាំងពីរ អនុវត្តយ៉ាង
ម៉ត់ចត់៖ការព្រមព្រៀងអំពីបណ្ដាគោលការណ៍ជាសារវ័ន្តដើម្បីដោះស្រាយបញ្ហាលើ សមុទ្រ រវាងវៀតណាមនិងចិន អនុវត្តល្អយន្តការចរចារថ្នាក់រដ្ឋាភិបាលស្ដីអំពីព្រំដែន 
ដែនដីរវាងវៀតណាមនិងចិន ។ ភាគីទាំងពីរបានឯកភាពគ្រប់គ្រង ល្អរាល់ការ ខ្វែង គំនិតលើសមុទ្រ មិនមានអំពើបង្ក​អុកឡូក បើកទូលាយជំលោះ ​សកម្មផ្លាស់ប្តូរ និង
ស្វែង រករាល់ដំណោះស្រាយដើម្បីគ្រប់គ្រងជំលោះ រក្សារទំនាក់ទំនងរួមរវាងវៀត
ណាម-ចិន និងសន្តិភាព ស្ថិរភាពនៅលើ​សមុទ្រ​​ខាង​កើត​។​

ភាគីទាំងពីរឯកភាពអនុវត្តយ៉ាងពេញលេញនូវ ប្រសិទ្ធិភាព​សេចក្ដីថ្លែងការណ៍ 
ស្ដីអំពី​ប្រតិបត្តិ​សម្រាប់ភាគីនានា​នៅ​សមុទ្រ​ខាងកើត (DOC) បង្កើនទំនុកទុកចិត្ត  ជំរុញកិច្ចសហប្រតិបត្តិការ​ រួមគ្នារក្សារសន្តិ​ភាព ស្ថិរភាពនៅសមុទ្រខាងកើត តាម
ស្មារតីនិង​គោលការណ៍របស់៖  សេចក្ដីថ្លែងការណ៍ ស្ដីអំពី​ប្រតិបត្តិ​សម្រាប់ភាគី​នានានៅសមុទ្រខាងកើត (DOC) ផ្អែកទៅលើគ្រឹះដ្ឋាននៃការស្រុះចិត្តគំនិត ខំប្រឹងប្រែង
ឈានទៅដល់ការអនុម័តលើ៖ ក្រមប្រតិបត្តិតំបន់ នៅ​សមុទ្រខាងកើត (COC)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ