(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុន របស់ប្រ
ធានរដ្ឋ វៀតណាម លោក Truong Tan Sang នាថ្ងៃទី ១៨ មិនា វៀតណាម និងជប៉ុន បានចេញសេចក្ដីថ្លែងការណ៍រួម ស្ដីពីការបង្កើតទំនាក់ទំនងដៃគូរយុទ្ធ សាស្ត្រ ជ្រាលជ្រៅ ដើម្បីសន្តិភាព និងភាពសម្បូររុងរឿងក្នុងទ្វីបអាស៊ី។
|
វៀតណាមនិងជប៉ុនបានចេញសេចក្ដីថ្លែងការណ៍រួម (TTXVN) |
ភាគីទាំងពីរបានព្រមព្រៀង បន្តអនុវត្តរាល់យន្តការជួបសន្ទនាប្រកបដោយ ប្រសិទ្ធិភាព ដូចជា៖កិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុន ថ្នាក់រដ្ឋមន្ត្រីការបរទេស និងជំនួបប្រាស្រ័យដៃគូយុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្ត្រីការបរទេស ក៏ដូចជាការផ្លាស់
ប្តូរជាប្រចាំរវាងថ្នាក់ដឹកនាំ និងបណ្ដានាយកដ្ឋាន និងស្ថាប័នទាក់ទិននានានៃក្រ
សួងការបរទេស របស់ប្រទេសទាំងពីរ។
ភាគីទាំងពីរបានព្រមព្រៀងបន្តរួមសហការអនុវត្តប្រសិទ្ធិភាព៖អនុស្សារ ណះរវាងក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារប្រទេសជប៉ុន ស្ដីពី
កិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរការពារប្រទេសទ្វេភាគី ដែលត្រូវបានចុះហត្ថ
លេខានាឆ្នាំ២០១១ បន្តអនុវត្តកម្មវិធីជួបប្រាស្រ័យគោលនយោបាយស្ដីពីការការ ពារប្រទេស ថ្នាក់អនុរដ្ឋមន្ត្រី វៀតណាម-ជប៉ុន បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់
ជាន់ថ្នាក់។
ភាគីទាំងពីរបានអះអាងថា៖ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រ តិបត្តិការ ស្ដីពីសុវត្ថិភាពនាវាចរណ៍។ ភាគីវៀតណាមបានស្នើអោយមានសន្ទុះសម្រេចការចរចារស្ដីពីបណ្ដាកិច្ចព្រមព្រៀងជួយឧបត្ថម្ភគ្នាទៅវិញទៅមកលើវិស័យយុត្តិធម៌ បត្យាប័ន និងបញ្ជូនជនជាប់ចោទ។ ភាគីទាំងពីរក៏បានព្រមព្រៀងអំពីការបង្កើន កិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយរាល់បញ្ហាសន្តិសុខក្រៅប្រពៃណី ភារវកម្ម ជនល្មើសឆ្លងដែន ចោលសមុទ្រ និងជនល្មើសអ៊ីនធឺណែត។
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានវាយតំលៃខ្ពស់ការជួយ ឧបត្ថម្ភរបស់ជប៉ុនសំរាប់វៀតណាម ក្នុងវិស័យកែទម្រង់ច្បាប់និងយុត្តិធម៌ រួមទាំង ការធ្វើវិសោធនកម្ម និងវាយតំលៃខ្ពស់ការដែលនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានប្រកាសថានឹងបន្ថជួយឧបត្ថម្ភវៀតណាមក្នុងវិស័យនេះដែរ។
ជប៉ុននឹងបន្តរួមសហការយ៉ាងជិតស្និទ្ធិ អនុវត្តផែនការធ្វើសកម្មភាពក្នុងវិស័យ ចំនួន៦ ដែលបានជ្រើសរើសក្នុងយុទ្ធសាស្ត្រឧស្សាហូបនីយកម្មរបស់វៀតណាម ដែលស្ថិតនៅក្នុងក្របខ័ណ្ឌសហប្រតិបត្តិការវៀតណាមនិងជប៉ុន ឆ្ពោះទៅឆ្នាំ
២០២០ និងទស្សនវិស័យដល់ឆ្នាំ២០៣០។
ជប៉ុនអះអាងថា៖បន្តចាត់ទុកវៀតណាមជាដៃគូរសំខាន់ ក្នុងគោលនយោ
បាយ ផ្តល់ជំនួយជាផ្លូវការ (ODA) របស់ជប៉ុន ដើម្បីរួមចំណែកចូលក្នុងការ អភិវឌ្ឍន៍ចីរភាពរបស់វៀតណាម។
ទន្ទឹមនឹងនោះ ភាគីទាំងពីរក៍បានសន្យាសហប្រតិបត្តិការក្នុងបណ្ដាវិស័យដូចជា៖ អគ្គីសនីនុយគ្លែអ៊ែរ បំរែបំរួលអាកាសធាតុ កសាងនិងអភិវឌ្ឍន៍ទីក្រុង សុខាភិបាលនិងសុខុមាលភាពសង្គម វិទ្យាសាស្ត្រ បច្ចេកវិទ្យា…។ល។
ស្ដីពីបណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិ៖ភាគីទាំងពីរបានអះអាងបង្កើន កិច្ចសហប្រតិបត្តិការ ជ្រាលជ្រៅ និងទូលំទូលាយនៅបណ្ដាវេទិកា នៅក្នុងតំបន់ និងអន្តរជាតិ រួមចំណែកសកម្មក្នុងការកសាងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិ
បត្តិការ និងអភិវឌ្ឍន៍នៅក្នុងតំបន់និងពិភពលោក។
នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe វាយតំលៃខ្ពស់រាល់ការខំប្រឹងប្រែងរបស់ វៀតណាម ក្នុងការដោះស្រាយរាល់បញ្ហាលើសមុទ្រ ដូចជា៖វិស័យសន្តិសុខនាវា ចរណ៍ដោយផ្អែកទៅលើគោលការណ៍គោរពច្បាប់។ ភាគីទាំងពិរបានព្រម
ព្រៀងថា៖សន្តិភាព និងស្ថិរភាពលើសមុទ្រ ជាផលប្រយោជន៍រួមរបស់ប្រទេស
ទាំអពីរ ក៏ដូចជាសហគមន៍អន្តរជាតិដែរ៕