សេចក្ដីថ្លែងការណ៍រួមវៀតណាមនិងប្រុយណេ

សេចក្ដីថ្លែងការណ៍រួមវៀតណាមនិងប្រុយណេ - ảnh 1
សេចក្ដីថ្លែងការណ៍រួមវៀតណាមនិងប្រុយណេ

          (VOV)_សេចក្ដីថ្លែងការណ៍រួមវៀតណាម-ប្រុយណេ រួមមានចំណុចចំនួន​២៤ ​ត្រូវ
បានប្រកាសនាថ្ងៃទី២៨សីហា ក្នុងឱកាសលោក Tran Dai Quang ប្រធានរដ្ឋវៀតណាម
អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រុយណេ។ សេចក្តីថ្លែងការណ៍នេះ បានលកច្បាស់ថា៖ 
ប្រធានរដ្ឋលោក Tran Dai Quang និង​ព្រះមហាក្សត្រ Haji Hassanal Bokiah បានផ្លាស់
ប្តូរមតិអំពីទំនាក់ទំនងទ្វេភាគី​ ក៏ដូចជាបញ្ហានានានៅក្នុងតំបន់និងអន្តរជាតិ ដែល
បានយកចិត្តទុកដាក់ដូចគ្នា ដោយផ្អែកទៅលើស្មារតីមិត្តភាព និងស្និទ្ធិស្នាល។ តាម
នោះ ថ្នាក់ដឹកនាំទាំងពីរ​រូប បានឯកភាពរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥
ទិវាបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ នាឆ្នាំ ២០១៧ ដោយមានសកម្ម
ភាពជាច្រើន។ថ្នាក់ដឹកនាំទាំងពីររូប ក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់ នៃកិច្ចសហ
ប្រតិបត្តិការ​ទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ជាពិសេសគឺក្នុងវិស័យថាមពល  កសិកម្ម ជលផល អប់រំ ពលកម្ម សេវាកម្មអាកាសចរណ៍ និងការពារជាតិ។ ថ្នាក់ដឹក
នាំ​ទាំងពីររូប ក៏បានសន្យារក្សាសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿង ក្នុងតំបន់​
ដែលក្នុងនោះមានការជំរុញកសាងសហគមន៍អាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ