សេចក្ដីថ្លែងការណ៍រួម៖វៀតណាមនិងអូស្ត្រាលីលើកកំពស់ទំនាក់ទំនងឡើងកំរិតថ្មី
|
នាយករដ្ឋមន្ត្រីអូស្ត្រាលី Tony Abbott និងនាយករដ្ឋមន្ត្រី Nguyen Tan Dung |
(VOV)_នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានទៅបំពេញទស្សន
កិច្ចនៅអូស្ត្រាលី ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ មិនា។ នៅក្នុងបណ្ដាជំនួបសន្ទនា នាថ្ងៃទី១៨ មិនា នាយករដ្ឋមន្ត្រីអូស្ត្រាលី Tony Abbott និងនាយករដ្ឋមន្ត្រី Nguyen Tan
Dung បានពិភាក្សាអំពីបណ្ដាបញ្ហាអាទិភាព សំខាន់ជាច្រើន ដែលក្នុងនោះមានពាណិជ្ជកម្ម វិនិយោគ អប់រំ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ការពារប្រទេស បញ្ហា
សមុទ្រខាងកើត និងការសន្យនានានារវាងភាគីទាំងពីរ ក្នុងការបង្កើនតួនាទីយុទ្ធ
សាស្ត្រ…លៗ នាយករដ្ឋមន្ត្រីទាំងពីររូប បានធ្វើជាកក្សិលសាក្សី ពិធីចុះហត្ថលេ
ខាលើសេចក្ដីថ្លែងការណ៍រួម ស្ដីពីការបង្កើនទំនាក់ទំនងដៃគូលើគ្រប់វិស័យ រវាង
វៀតណាមនិងអូស្ត្រាលី និងនាំចេញរបៀបវារះ១ មានចរិតលក្ខណះយុទ្ធសាស្ត្រ
ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងនាពេលខាងមុខនេះ។ សេចក្ដីថ្លែងការណ៍នេះរួមមាន៖
កិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ អភិវឌ្ឍន៍ពាណិជ្ជកម្ម វិនិយោគ ឧស្សា
ហកម្ម កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ
…លៗ នាយករដ្ឋមន្ត្រីអូស្ត្រាលី Tony Abbott និងនាយករដ្ឋមន្ត្រី Nguyen Tan Dung
ក៏បានឯកភាពអំពីការបន្តខំប្រឹងប្រែងសម្រេចកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វីក
(TPP) និងដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយក្នុងតំបន់ ( RCEF) ហើយកត់សម្គាល់
ថាកិច្ចព្រមព្រៀងទាំងនេះនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច។ អូស្ត្រាលីនឹង
គាំទ្រវៀតណាមទទួលរៀបចំកិច្ចប្រជុំនៃវាទិកាសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វីក ( APEC )
នាឆ្នាំ ២០១៧។ នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានអំពាវនាវអោយភាគីទាក់ទិននានា
ត្រូវអនុវត្តអោយគ្រប់គ្រាន់សេចក្ដីថ្លែងការណ៍ស្ដីពីប្រតិបត្តិរបស់ភាគីនានានៅ
សមុទ្រខាងកើត ( DOC) អត់ធ្មត់ និងមិនទុកអោយសកម្មភាពបង្កបង្កើនភាពតាន
តឹងកើតមានឡើងនៅក្នុងតំបន់ និងខំប្រឹងប្រែងកសាងក្រមប្រតិបត្តិ១នៅសមុទ្រ
ខាងកើត (COC)៕