សេចក្ដីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមស្ដីពីសមុទ្រខាងកើត
(VOV)_នាថ្ងៃទី៨ឧសភា ឆ្លើយសំណូមពររបស់អ្នកយកព័ត៍មាន ស្ដីពីប្រតិកម្មរបស់វៀតណាម ចំពោះសេចក្ដីប្រកាស១ចំនួនរបស់ចិនដោយចាត់ទុកថា៖ វៀត
ណាមបានពង្រីក ពូនសមុទ្រដោយទ្រង់ទ្រាយធំនៅបណ្ដាកោះនៅសមុទ្រខាង
កើត អ្នកនាំពាក្យនៃក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានអះ
អាងថា៖
“ វៀតណាមមានគ្រប់មូលដ្ឋានគតិយុត្តិ និងភ័ស្តុតាងប្រវត្តិសាស្ត្រដើម្បីអះ
អាងនូវអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការរបស់ខ្លួន នៅសមុទ្រខាងកើត សម
ស្របជាមួយច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញា អង្គការសហប្រជាជាតិ
ស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
|
អ្នកនាំពាក្យនៃក្រសួងការបរទេសវៀតណាម លោក Le Hai Binh |
បណ្ដាសកម្មភាព បើកទូលាយកោះ ដែលចិនកំពុងអនុវត្តនោះ បានរំលោភយ៉ាង
ធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាម នៅសមុទ្រខាងកើត បង្កការព្រួយ
បារម្ភយ៉ាងជ្រាលជ្រៅ នៅក្នុងសហគមន៍អន្តរជាតិដែលក្នុងនោះមានអាស៊ាន។
ជាថ្មីម្តងទៀត វៀតណាម ស្នើអោយភាគីចិនត្រូវបញ្ឈប់សកម្មភាពទាំងនេះភ្លាម
មួយរំពេច គោរពនិងអនុវត្តតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញា អង្គការ
សហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ក៏ដូចជាសេចក្ដីថ្លែងការណ៍ ស្ដីពី
ប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត ( DOC) មិនទុកអោយសកម្មភាព
ប្រហាក់ប្រហែលកើតមានឡើងជាថ្មីម្តង់ទៀតនិងធ្វើអោយជំលោះនៅសមុទ្រ
ខាងកើតរីករាលដាល៕”