សេចក្ដីពង្រាងច្បាប់បង្ការប្រឆាំងអំពើពុករលួយ(ធ្វើវិសោធនកម្ម)នឹងបានដាក់ជូនសម័យប្រជុំលើកទិ៤ រដ្ឋសភានីតិ

(VOVWORLD) -
សេចក្ដីពង្រាងច្បាប់បង្ការប្រឆាំងអំពើពុករលួយ(ធ្វើវិសោធនកម្ម)នឹងបានដាក់ជូនសម័យប្រជុំលើកទិ៤ រដ្ឋសភានីតិ - ảnh 1 សេចក្ដីពង្រាងច្បាប់បង្ការប្រឆាំងអំពើពុករលួយ(ធ្វើវិសោធនកម្ម)នឹងបានដាក់ជូនសម័យប្រជុំលើកទិ៤រដ្ឋសភានីតិកាលទី១៤

(VOV)_សេចក្ដីពង្រាងច្បាប់បង្ការប្រឆាំងអំពើពុករលួយ(ធ្វើវិសោធនកម្ម) នឹងបានដាក់ជូន យកមតិពីសមាជិកសភា ក្នុងសម័យប្រជុំលើកទិ ៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤។ នេះជាព័ត៌មានដែលបានលោក Nguyen Tuan Anh អនុប្រធាននាយកដ្ឋាននីតិកម្ម អធិការកិច្ចរដ្ឋាភិបាល នាំចេញ ក្នុងសន្និសីទកាសែត ត្រីមាសទី១ នៅទីក្រុងហាណូយ។ សេចក្ដីពង្រាងច្បាប់បង្ការប្រឆាំងអំពើពុករលួយ(ធ្វើវិសោធនកម្ម)ដោយផ្នែកអធិការកិច្ចរដ្ឋាភិ បាលតាក់តែង ប្រមូលផ្តុំទៅលើវិធានការណ៍បង្កើនការបើកចំហនិងតម្លាភាព ដែលក្នុងនោះសង្កត់ធ្ងន់ទៅលើការទទួលខុសត្រូវរបស់ប្រមុខស្ថាប័ន អង្គភាពបង្ការប្រឆាំងអំពើពុករលួយ។លោក Nguyen Tuan Anh បានអោយដឹងថា៖

          “ នាបច្ចុប្បន្ន អធិការកិច្ចរដ្ឋាភិបាលកំពុងធ្វើជាម្ចាស និងរួមសហការជាមួយស្ថាប័នទាក់ទិនមួយចំនួន ដើម្បីបង្ហើយសេចក្ដីពង្រាងច្បាប់បង្ការ ប្រឆាំងអំពើពុករលួយ។ ច្បាប់នេះត្រូវបានធ្វើវិសោធនកម្មទៅលើគ្រប់វិស័យ។ ក្នុងដំណើការតាក់តែងច្បាប់នេះបានប្រមូលផ្តុំទៅលើបញ្ហាធំៗ នោះគឺជំរុញខ្លាំងការបើកចំហរនិងតម្លាភាព និងគ្រប់គ្រងទ្រ័ព្យសម្បត្តិ ចំណូល៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ