សេចក្ដីព្រាងច្បាប់ស្ដីពីសហគ្រាស (ធ្វើវិសោធនកម្ម) ត្រូវបានរំពឹងទុកបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស

(VOVWORLD) - ថ្ងៃទី២១ ឧសភា ជាថ្ងៃទី២នៃសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាម នីតិកាលទី១៤។ ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារដែលត្រូវបានលើកយកមក ពិភាក្សាតាមអនឡាញនោះគឺសេចក្ដីព្រាងច្បាប់ស្ដីពីសហគ្រាស (ធ្វើវិសោធ នកម្ម)។ 
សេចក្ដីព្រាងច្បាប់ស្ដីពីសហគ្រាស (ធ្វើវិសោធនកម្ម) ត្រូវបានរំពឹងទុកបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស - ảnh 1 ទិដ្ឋភាពនៅសម័យប្រជុំ (រូបថត៖ quochoi.vn)

សមាជិកសភាខ្លះៗបានចាត់ទុកថា ការធ្វើវិសោធនកម្មនូវសេចក្ដី ព្រាងច្បាប់លើកនេះនឹងនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់សហគ្រាស ជាពិសេសគឺសហគ្រាសខ្នាតតូចនិងគ្រួសារធ្វើអាជីវកម្ម។

លោក Vu Tien Loc សមាជិកសភាមណ្ឌល Thai Binh បានចាត់ទុកថា ច្បាប់ស្ដីពីសហគ្រាសនិងច្បាប់ស្ដីពីការវិនិយោគត្រូវឆ្ពោះទៅការបង្កើតក្របខ័ណ្ឌគតិយុត្តដែលជំរុញការច្នៃប្រឌិត ការចាប់ផ្ដើមអាជីវកម្មក្រោយជំងឺឆ្លង Covid-19។ ខ្លឹមសារសំខាន់មួយនោះគឺ ការដាក់ក្នុងច្បាប់ជាផ្លូវការនូវឋានៈ គតិយុត្តរបស់គ្រួសារធ្វើអាជីវកម្មជារូបភាពសហគ្រាសមួយ ក្នុងបំណងលុប ចោលរបាំងឧបសគ្គ ជួយសម្រួលដល់សកម្មភាពអាជីវកម្មរបស់ពួកគេ។ លោកមានប្រសាសន៍ថា៖

“នាបច្ចុប្បន្ន ផ្នែកគ្រួសារធ្វើអាជីវកម្មកំពុងស្រូបយក៣០%នៃ GDP ជាតិទាំងមូល ប៉ុន្តែផ្នែកនោះត្រូវបានចាត់ទុកជាផ្នែកមិនមែនផ្លូវការទេ។ ហេតុដូច្នេះ ការដាក់ផ្នែកគ្រួសារធ្វើអាជីវកម្មចូលក្នុងក្របខ័ណ្ឌនៃច្បាប់សហ គ្រាសនោះ គឺជាជំហានលោតផ្លោះមួយនៃច្បាប់នេះ។ ច្បាប់សហគ្រាសមិន ត្រឹមតែជាច្បាប់របស់សហគ្រាសទាំង៨សែនអង្គភាពប៉ុណ្ណោះទេ ថែមទាំង ជាច្បាប់របស់គ្រួសារធ្វើអាជីវកម្មរាប់លានគ្រួសារទៀតផង”។

ចំណែកឯលោក Do Van Sinh សមាជិកសភាមណ្ឌល Quang Tri បានថ្លែងមតិថា ការធ្វើវិសោធនកម្មនូវច្បាប់សហគ្រាសលើកនេះ នឹងបង្កើត ឡើងកំណែទម្រង់ថ្មីក្នុងការកាត់បន្ថយបែបបទមិនចាំបាច់ កាត់បន្ថយពេល វេលានិងការចំណាយសម្រាប់សហគ្រាស។ ទន្ទឹមនេះ ធ្វើឲ្យមានតម្លាភាព នូវដំណើរការចាប់ពីការបង្កើតរហូតដល់ការរៀបចំសកម្មភាពរបស់សហ គ្រាសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ