សេចក្តីជូនដំណឹងនៃសម័យប្រជុំលើកទិ៧ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៤
|
សេចក្តីជូនដំណឹងនៃសម័យប្រជុំលើកទិ៧ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៤ |
(VOV)_ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២០និងទី២១កុម្ភះ គណៈកម្មាធិការអចិន្ត្រៃយ៍
រដ្ឋសភាវៀតណាម បានដំណើរកិច្ចប្រជុំលើកទី៧ នៅទីក្រុងហាណូយ ដោយប្រធានរដ្ឋ
សភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជាអធិបតី។ នៅទីនេះ គណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិចំពោះគំរោងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមា
ត្រាមួយចំនួននៃច្បាប់ព្រហ្មទណ្ឌ គំរោងច្បាប់ធារាសាស្ត្រ សេចក្ដីព្រាងអនុក្រិតស្ដីអំពី
យន្តការ គោលនយោបាយ ហិរញ្ញវត្ថុ -ថវិកាពិសេសដោយឡែកសំរាប់ទីក្រុងហូជីមិញ ។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានឯកភាពចេញផ្សាយសេចក្ដីសម្រេចចិត្តអនុ
វត្ត និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ចាត់តាំងរដ្ឋសភា ដើម្បីរួមចំណែក
លើកកំពស់ថែមទៀតគុណភាពសកម្មភាពរបស់សមាជិកសភា៕