សេចក្តីជូនដំណឹងអំពីពិធីគោរពវិញ្ញាណក្ខ័ន្ធ ពិធីរំលឹកវិញ្ញាណក្ខន្ធ និងពិធីបញ្ចុះសពអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong
(VOVWORLD) - ពិធីបុណ្យសពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ត្រូវបានរៀបចំឡើងតាមពិធីកាន់ទុក្ខថ្នាក់ជាតិ។
ពិធីគោរពវិញ្ញាណក្ខ័ន្ធ ត្រូវបានរៀបចំឡើងនៅវិមានបុណ្យសពជាតិលេខ៥ វិថី Tran Thanh Tong ទីក្រុងហាណូយ ដោយចាប់ផ្តើមពីម៉ោង ៧ ដល់ម៉ោង ២២ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៤ និងពីម៉ោង ៧ ដល់ម៉ោង ១៣ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤។
ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ធ្វើឡើងនៅម៉ោង ១៣ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានបុណ្យសពជាតិលេខ៥ វិថី Tran Thanh Tong ទីក្រុងហាណូយ។
ពិធីបញ្ចុះសពនៅម៉ោង ១៥ ថ្ងៃដដែល នៅឈាបនដ្ឋាន Mai Dich ទីក្រុងហាណូយ។
ពិធីគោរពវិញ្ញាណក្ខ័ន្ធ ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានរៀបចំឡើងក្នុងពេលដំណាលគ្នានៅសាលប្រជុំ Thong Nhat ទីក្រុងហូជីមិញ និងនៅស្រុកកំណើត ឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ។
ទូរទស្សន៍វៀតណាមនិងវិទ្យុសំឡេងវៀតណាមនឹងផ្សាយបន្តផ្ទាល់ពិធីគោរពវិញ្ញាណក្ខន្ធ ពិធីរំលឹកវិញ្ញាណក្ខ័ន្ធ និងពិធីបញ្ចុះសពលោកអគ្គលេខាបក្ស Nguyen Phu Trong នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ។
ក្នុងអំឡុងពេលពីរថ្ងៃនៃពិធីកាន់ទុក្ខជាតិ (ថ្ងៃទី ២៥ និងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤) ទីភ្នាក់ងារ ការិយាល័យ និងទីកន្លែងសាធារណៈ ព្យួរទង់ជាតិនៅពាក់កណ្តាលដងនិងមិនរៀបចំសកម្មភាពកម្សាន្តជាសាធារណៈឡើយ៕