សេចក្តីជូនពរឆ្នាំថ្មី២០១៥របស់អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen Dang Tien

(VOVworld)-សូ​មគោរពមិត្តអ្នកស្តាប់និងជនវៀតណាមនៅឯបរទេសជាទីមេត្រី!
ឆ្នាំថ្មីបានមកដល់ហើយ ។ ប្រជាជនវៀតណាមនិងសហគមន៍អន្តរជាតិទើបនឹង ជូនដំណើរឆ្នាំចាស់២០១៤ និងទទួលឆ្នាំថ្មី២០១៥ ពោពេញដោយការមមាញឹក
ព្រឹត្តការនិងគោលបំណងថ្មី។      
        ក្នុងបរិយាកាសដែលស្ថានភាពនយោបាយ សន្តិសុខនិងសេដ្ឋកិច្ចពិភព
លោក តំបន់នៅមានបំរ៉ែបំរួលដ៏ស្មុគ្រស្មាញនិងលំបាកជាច្រើន ប៉ុន្តែវៀតណាម
បាននិងកំពុងអនុវត្តប្របកដោយជោគជ័យគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
រាំងស្កាត់អតិផលរណ និងធានាសុខុមាលភាពសង្គម។ ដោយមានដំណោះ
ស្រាយដ៏ ត្រឹមត្រូវរបស់រដ្ឋាភិបាលវៀតណាម អតិផរណានៅក្រោមការត្រួត
ពិនិត្យ សន្ទស្សន៍តម្លៃប្រើប្រាស់កើនតែ៤,០៩% កំណើនសេដ្ឋ កិច្ចទទួលបាន
៥,៩៨% គឺលើសគោលដៅដែលបានដាក់ចេញ។

សេចក្តីជូនពរឆ្នាំថ្មី២០១៥របស់អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen Dang Tien - ảnh 1
អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen Dang Tien

        ឆ្នាំ២០១៤ជាឆ្នាំដែលវៀតណាមទទួលបានជោគជ័យ ក្នុងការទាក់ទាញ
វិនិយោគពី បរទេសដោយទទួលបានប្រាក់ ២០,២៣ពាន់លានដុល្លាអាមេរិក។
ការនាំចេញ ក្នុងឆ្នាំ២០១៤នៅតែជាចំណុចភ្លឺដោយកម្រិតកំណើនខ្ពស់ ទទួល
បាន ១៥០ពាន់លានដុល្លារអាមរិក កើន១៣,៦%បើប្រៀបនឹងឆ្នាំ២០១៣ និង
នាំចេញ ហួសកំរិតជិត២ពាន់លានដុល្លារអាមរិក។

        អនុវត្តគោលមាគ៌ាកិច្ចការបរទេសឯករាជ ម្ចាស់ការ សន្តិភាព សហប្រតិ
បត្តិ ការនិងអភិវឌ្ឍន៍ ពហុទិស ពហុសណ្ឋានូបនីយកម្ម ទំនាក់ទំនង ម្ចាស់ការ
និងសកម្មធ្វើសមាហរណ កម្មអន្តរជាតិ ឆ្នាំ២០១៤ វិស័យការទូតរបស់វៀត
ណាមទទួលសមិទ្ធិសំខាន់ៗជា ច្រើន បង្កើតឡើងបរិយាកាសអន្តរជាតិវិជ្ជ
មានសម្រាប់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ជា រួមចំណែកការពារអធិបតេយ្យ
ភាព និងបូរណភាពដែនដី។ វៀតណាម​មានទំនាក់ទំនងដៃគូរយុទ្ធសាស្រ្តនិង
លើគ្រប់វិស័យជាមួយប្រទេសអភិវឌ្ឍន៍ច្រើនលើពិភពលោក ក្នុងនោះមានទាំង
ប្រទេសជាសមាជិកអចិន្ត្រៃយ៍នៃក្រុម ប្រឹក្សាសន្តិសុខអ.ស.បចំនួន៥ផងដែរ។ វៀតណាមបានខំប្រឹងប្រែងដោយ ឥតឈប់ឈរ រួមជាមួយសមាជិកនានា កសាងសហគមន៍អាស៊ាន ឲ្យក្លាយទៅ ជាដំបូលរួម។ វៀតណាមបានបំពេញ
ល្អតួនាទីជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.បនាឆ្នាំដំបូងនៃអាណាត្តិ
របស់ខ្លួន និងជាប្រធានក្រុមប្រឹក្សាអភិបាលទីភ្នាក់ ងារថាមពលបរមាណូអន្តរ
ជាតិ និងជាសមាជិករបស់គណៈកម្មាធិការបេតិកភ័ណ្ឌ ពិភពលោក UNESCO។ ទំនាក់ទំនងនយោបាយ ការទូតដ៏ល្អប្រសើ រវាងវៀត ណាមជាមួយប្រទេសនា
នា ជាបរិយាកាសល្អ ក្នុងការផ្សាភ្ជាប់ជនរួមជាតិ វៀតណាមនៅឯបរទេស
ជាង៤លាននាក់ឆ្ពោះទៅស្រុកកំណើត។

        ក្នុងឆ្នាំ២០១៤ វិទ្យុសម្លេងវៀតណាមបន្តនូវអះអាងនូវតួនាទីនិងថឋានៈ
របស់ ខ្លួនក្នុងដួងចិត្តរបស់មិត្តអ្នកស្តាប់និងមហាជននៅក្នុងនិងក្រៅប្រទេស។
ព៌ត៌មាន​ទាំង អស់ត្រូវបានវិទ្យុសម្លេងវៀតណាមផ្សព្វផ្សាយយ៉ាងឆាប់រហ័ស
ត្រឹមត្រូវនិងគ្រប៉​វិស័យ តាមរយៈប្រព័ន្ធផ្សព្វផ្សាយពហុបែបដូចជា៖ផ្សាយ
សម្លេង ទូរទស្សន៍ សាព័ត៌ មានបោះពុម្ភនិងសាព័ត៌មានអេឡិកត្រូនិក។ ផ្ទាំងគំនូរទូទៅស្តីពីជីវភាពរស់នៅ ខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌សង្គម
របស់ប្រទេសវៀតណាមប្រកបដោយ​សន្តិភាព សមាហរណកម្មនិងអភិវឌ្ឍន៍ ត្រូវបានឆ្លុះបញ្ជាំងដ៏រស់រវើកក្នុង បណ្តាកម្មវិធីនៃ វិទ្យុសម្លេងវៀតណាម។
ទំព័រវែប www.vovworld.vn; www.vov.vn និង www.radiovietnam.vn នៅតែ
ជាអាស័យដ្ឋានគួរឲ្យជឿទុកចិត្តរបស់ ទស្សនិកជន មិត្តអ្នកស្តាប់និងមិតអ្នក
អាន។ ទស្សនិកជននិងមិត្តអ្នកស្តាប់ អាចនឹង ស្តាប់កម្មវិធីផ្សាយសម្លេងនៃ
វិទ្យុសម្លេងវៀតណាម របស់ខេត្ត ក្រុងទាំង៦៣នៅ ទូទាំងប្រទេស កម្មវិធី
ផ្សាយជាភាសារបរទេសចំនួន១១ ភាសាវៀតណាម និងភាសាជន ជាតិចំនួន
១២ទៀត។

        ក្នុងឆ្នាំ២០១៥ វិទ្យុសម្លេងវៀតណាមគ្រោងនឹងផ្លាស់ប្តូរថ្មីដ៏ជ្រាលជ្រៅ
លើគ្រប់វិស័យ។ ព័ត៌មានពហុបែបរបស់វិទ្យុសម្លេងនិងបានឆ្លុះបញ្ជាំងតាម
រូបភាពថ្មី មានចរិតលក្ខណៈជំនាញខ្ពស់ជាង ដើម្បីសម្លេងវៀតណាមទៅដល់ មហាជននៅតំបន់ឆ្ងាយដាច់ស្រាយាល ព្រំដែន កោះសមុទ្រនៅទូទាំងប្រទេស និងមិត្តភក្តិនៅគ្រប់ទិសទី នាំមកនូវភាពកក់ក្តៅឲ្យជនវៀតណាមនៅឯបរទេស។

        ឈានចូល ប៉ុន្មានម៉ោង វេលាល្អដើមឆ្នាំថ្មី២០១៤នេះ តាងនាមកម្មាភិ
បាល អ្នកយកព័ត៌មាន អ្នកនិពន្ធ​ អ្នកបច្ចេកទេស និងសិល្បៈករ សិល្បៈការិនី
នៃវិទ្យុ សម្លេងវៀតណាម សូមប្រសិទ្ធពរជូនទស្សនិកជន មិត្តអ្នកស្តាប់ មិត្តអ្នក
អាននិង ជនរួមជាតិវៀតណាមនៅឯបរទេសប្រកបដោយសុខភាពល្អបរិបូរណ៍
កម្លាំងក្លា សុភមង្គល សង្ឈឹមថា ប្រិយមិត្តទាំងអស់នឹងរួមដំណើរជាមួយ
ការអភិវឌ្ឍន៍របស់វិទ្យុសម្លេងវៀតណាម៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ