សេចក្តីថ្លែងការណ៍របស់សន្និបាតលើកទី ៩ នៃគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនីស្តវៀតណាម


សេចក្តីថ្លែងការណ៍របស់សន្និបាតលើកទី ៩ នៃគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនីស្តវៀតណាម - ảnh 1
សេចក្តីថ្លែងការណ៍របស់សន្និបាតលើកទី ៩ នៃគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនីស្តវៀតណាម (Image: VOV)

        Vovworld-អនុវត្តកម្មវិធីធ្វើការនៃនីតិកាលទាំងមូល ចាប់ពីថ្ងៃទី៨ដល់១៤​ឧសភានៅរដ្ឋធានីហាណូយ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម
នីតិកាលទី១១បានរៀបចំ​សន្និបាតលើកទី៩ដើម្បីពិភាគ្សាផ្ដល់មតិអំពីបញ្ហា
សំខាន់នានាដែលក្នុងនោះមានការបូកសរុបការអនុវត្តសេចក្តីសំរេច​ចិត្ត​​មជ្ឈឹម
លើកទី៥នីតិកាលទី៨ស្ដីពីកសាងនិងអភិវឌ្ឍន៍ខឿនវប្បធម៍វៀត​ណាម​ជឿន
លឿនពោពេញទៅដោយអត្តសញ្ញាណជាតិនិងបទកំណត់បោះឆ្នោតក្នុងបក្ស
ជាដើម។

        គណៈកម្មាធិការមជ្ឈឹមបានចាត់ទុកថា ក្រោយរយៈ​ពេល​១៥ឆ្នាំអនុវត្តសេចក្តី
សំរេចចិត្តមជ្ឈឹមលើកទី៥នីតិកាលទី៨ស្ដីពីវប្បធម៍ត្រះរិះ​ទ្រឹស្ដីអំពីវប្បធម៍ ផ្នែក
វប្បធម៍មានជំហានផ្លាស់ប្តូរថ្មីអភិវឌ្ឍន៍។ តួនាទីរបស់វប្បធម៍កាន់តែ​បាន​ច្បាស់លាស់
ពីមួយថ្ងៃទៅមួយថ្ងៃ តំលៃវប្បធម៍ជាតិជាច្រើនត្រូវបានពង្រីក។ តំលៃវប្បធម៍ប្រពៃណី
ជាច្រើនត្រូវបាន រក្សាពង្រីករួមផ្សំល្អជាមួយវប្បធម៍សម័យ​ទំនើប។ សិទ្ធិសេរីភាព
ខាងជំនឿសាសនានិងជីវភាពវប្បធម៍ព្រលឹងរបស់​ប្រជាជន​ត្រូវបានធានា។ គណៈ
កម្មាធិការមជ្ឈឹមបានឯកភាពផ្សព្វផ្សាយសេចក្តី​សំរេចចិត្តស្ដីពីកសាងនិងអភិវឌ្ឍន៍
វប្បធម៍មនុស្សវៀតណាមឆ្លើយតបនឹង​សំណូមពរអភិវឌ្ឍន៍ដ៏ចីរភាពរបស់ប្រទេស
ជាតិ។

        ស្ដីពីការត្រៀមរៀបចំកម្មវិធីឯកសារជាលាយល័ក្ខអក្សរដាក់ជូន​មហាសន្និបាត
នីតិកាលទី១២របស់បក្ស គណៈកម្មាធិការមជ្ឈឹមបានចាត់ទុក​នេះ​ជាជំហានចាប់ផ្ដើម
ដ៏សែនសំខាន់ កំណត់ទិសត្រៀមឯកសារជាលាយល័ក្ខអក្សរ​ដាក់ជូនមហាសន្និបាត
នីតិកាលទី១២របស់បក្ស។ គណៈកម្មាធិការមជ្ឈឹមបាន​កំណត់ទិសដៅស្ដីពីបញ្ហា
ប្រធានបទនៃមហាសន្និបាត ទិសស្លោកនៃ​មហាសន្និបាត​ ទន្ទឹមនឹងនោះវាយតំលៃ​
ការ​អនុវត្តការផ្ដួចផ្ដើមគំនិតធំៗសំខាន់របស់សេចក្តីសំរេចចិត្តនៃមហាសន្និបាត
នីតិកាលទី១១របស់បក្សនិងសេចក្តីសំរេចចិត្តមជ្ឈឹមនីតិកាលទី១១ជាដើម។

គណៈកម្មាធិការមជ្ឈឹមបានពិភាក្សានិងអនុម័តលើបទកំណត់បោះឆ្នោតក្នុង
បក្សនិង ប្រគល់ឲ្យការិយាល័យនយោបាយផ្តល់មតិចំពោះបញ្ហានេះ។ ទន្ទឹម
នឹងនោះ គណៈកម្មាធិការមជ្ឈឹមក៏បានសម្រេចបន្តអនុវត្តការបោះឆ្នោតទំនុក
ទុកចិត្តតាមស្មារតីសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ៤ គណៈកម្មាធិការ
មជ្ឈឹមបក្ស នីតិកាលទី ៩ ស្តីអំពី “បញ្ហាចាំបាច់មួយចំនួនអំពីការកសាងបក្ស” ចំពោះថ្នាក់ដឹកនាំនិងកម្មាភិបាលនៃបណ្ដាស្ថាប័នរបស់បក្សរដ្ឋរណសិរ្សមាតុ
ភូមិវៀតណាមនិងអង្គការសមូហភាពនយោបាយសង្គម។ គណៈកម្មាធិការ
មជ្ឈឹមក៏បានពិភាក្សាអំពីការអនុវត្តសាកល្បងមិនរៀបចំក្រុមប្រឹក្សាប្រជាជន
នៅស្រុកខ័ណ្ឌនិងផ្តល់មតិចំពោះពង្រាងសារាចរណ៍របស់ការិយាល័យនយោ
បាយនីតិកាលទី ១១ ស្តីពីមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ឆ្ពោះទៅមហា
សន្និបាតតំណាងទូទាំងប្រទេសលើកទី ១២ របស់បក្ស។ ក្រៅពីនោះ គណៈ
កម្មាធិការមជ្ឈឹមបក្សក៏បានព្រមព្រៀងអំពីការរៀបចំបក្សភាគក្រៅប្រទេស
ក្រោមឱវាទរបស់មជ្ឈឹមផងដែរ។

សេចក្តីថ្លែងការណ៍បានលើកច្បាស់ថា៖គណៈកម្មាធិការមជ្ឈឹមបក្សតាមដានឲ្យ
បានជាប់ជានិច្ចអំពីស្ថានការណ៍ស្តាប់របាយការណ៍របស់បណ្ដាស្ថាប័នមាន
សមត្ថកិច្ចអំពីការអនុវត្តរាល់ការផ្តួចផ្តើមគំនិតដំណោះស្រាយរបស់វៀតណាម
ក្នុងការប្រឆាំងនិងទាមទាឲ្យភាគីចិនត្រូវបញ្ចប់ការដាក់ស្ថានីយ៍ខួងប្រេង
Haiyanshiyou 981 នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់
វៀតណាម។ សេចក្តីថ្លែងការណ៍ក៏បានអះអាងដែរថា៖ បក្សទាំងមូល ប្រជាជន
ទាំងមូលកងទ័ពវៀតណាមទាំងមូលសាមគ្គីនិងប្តេជ្ញាការពារឯករាជ្យអធិបតេយ្យ
ភាពនិងបូរណភាពដែនដីរបស់ប្រទេសជាតិដោះស្រាយការខ្វែងគំនិតនិងជំលោះ
ដោយសន្តិវិធីដោយឈរលើច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញា អ.ស.ប.
ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិសំរាប់ភាគីនានា
នៅសមុទ្រខាងកើត (DOC) និងបណ្ដាកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំវៀតណាម-
ចិន ព្រមទាំង​ រក្សារឹងមាំបរិយាកាសសន្តិភាពស្ថិរភាពដើម្បីការអភិវឌ្ឍន៍ដ៏ចីរភាព
របស់ប្រទេសជាតិ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ