សេចក្តីថ្លែងការណ៏របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Luong Thanh Nghi

   

សេចក្តីថ្លែងការណ៏របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Luong Thanh Nghi  - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម(​រូបថត៖ Internet)

    ( VOV)-ឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៍មានអំពីការដែលនារសៀលថ្ងៃទី​
១៩​មេសា​ឆ្នាំ​២០១២  នាយកដ្ឋានសមុទ្រសាស្រ្តជាតិចិន​ប្រកាស​ គំរោងការណ៏ការ
ពារកោះសមុទ្រទូទាំងប្រទេស​ដំណាក់កាល​២០១១-២០២០​នឹងទស្សនះវិស័យដល់
ឆ្នាំ​២០៣០ ក្នុងនោះចែកសមុទ្រខាងកើត​ជាតំបន់សមុទ្រចំនួន៧ ​រួមមានទាំងប្រជុំ
កោះ​Hoang Sa នឹង  Truong sa    របស់វៀតណាម។ថ្ងៃទី​២៤មេសា​ឆ្នាំ​២០១២ អ្នកនាំ
ពាក្យក្រសួងការបរទេសវៀតណាម Luong Thanh Nghi លើកច្បាស់ថា៖​វៀតណាម
អះអាងនូវអធិបតេយ្យភាពមិនជំលោះប្រកែកចំពោះប្រជុំកោះទាំង២​Hoang Sa នឹង 
Truong sa   នឹងសិទ្ធិអធិបតេយ្យភាព សិទ្ធិយុត្តាធិការផ្ទាល់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់
មុខ​តំបន់ខ្ពង់រាបបាទសមុទ្រ​តាមសេចក្តីកំណត់របស់អនុសញ្ញាអង្គការសហប្រជា
ជាតិ​ស្តីអំពីច្បាប់សមុទ្រឆ្នាំ​១៩៨២។

        ការដែលនាយកដ្ឋានសមុទ្រសាស្រ្តជាតិចិនប្រកាសអនុវត្ត​គំរោងការណ៏ការ
ពារកោះសមុទ្រទូទាំងប្រទេស​​គៃជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព
របស់វៀតណាមចំពោះប្រជុំកោះទាំង​២នេះ​រំលោភលើសិទ្ធិអធិបតេយ្យភាព សិទ្ធិ
យុត្តាធិការផ្ទាល់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ ​តំបន់ខ្ពង់រាបបាទសមុទ្រ​របស់វៀត
ណាម រំលោភលើ អនុសញ្ញាអង្គការសហប្រជាជាតិ​ស្តីអំពីច្បាប់សមុទ្រឆ្នាំ​១៩៨២​ ខុសពីស្មារតីនៃសេចក្តីថ្លែងការណ៏ស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនៅសមុទ្រខាង
កើត​(​ DOC)។​ចិនត្រូវបោះបង់ចោលភ្លាម១រំពេកគំរោងការណ៏ដូចពោលខាងលើ​
ប្រតិបត្តិតាម​DOC​នឹង​មិនមានសកម្មភាពធ្វើឲ្យសភាពការណ៏នៅសមុទ្រខាងកើត​កើតតានតឹងថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ