សេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងសាធារណរដ្ឋហ្វីលីពីន

សេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងសាធារណរដ្ឋហ្វីលីពីន - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបចរចាជាមួយប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានអញ្ជើញមកបំពេញទស្សនកិច្ចជា
ផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩កញ្ញាឆ្នាំ២០១៦។​ក្នុងដំណើរទស្សន
 កិច្ចនេះ ប្រធានាធិបតី លោក Rodrigo Duterte បានអញ្ជើញ ជួបសវនាការជាមួយ
ប្រធានរដ្ឋលោក Tran Dai Quang ជួបសម្តែងការគួរសមអគ្គលេខាបក្ស លោក
Nguyen Phu Trong និងនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។ ថ្នាក់ដឹកនាំទាំង
 ពីររូបបានអះអាងសារជាថ្មី នូវស្មាតីនៃសេចក្តីថ្លែងការណ៍រួមជាប្រវត្តិសាស្ត្រដែល
បាន ចុះហត្ថលេខានៅឆ្នាំ១៩៧៦ស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេស
ទាំងពីរ នឹងអះអាងឡើងវិញការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាមនិង
ហ្វីលីពីននា ខែវិច្ឆិកាឆ្នាំ២០១៥សំដៅលើកកំពស់និងបង្កើនទំនាក់ទំនងទ្វេភាគីរវាង
ប្រទេសទាំង ពីរ។ ស្តីពីវិស័យសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ
បាន ឯកភាពរក្សាយន្តការសហប្រតិបត្តិការទ្វេភាគីនិងអនុវត្តប្រកបដោយប្រសិទ្ធិ
ភាពនូវ កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាស្រាប់។ ថ្នាក់ដឹកនាំនៃប្រទេសទាំង
ពីរបាន អះអាងសន្យានិងជម្រុញសន្តិភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរ
ណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជំលោះដោយសន្តិវិធីឈរលើ
មូលដ្ឋាន គោលការណ៍សារវន្តនៃច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្តីពី
ច្បាប់ សមុទ្រឆ្នាំ១៩៨២(UNCLOS)។ ថ្នាក់ដឹកនាំទាំងពីរក៏បានទទួលនូវតួនាទីរបស់
ប្រទេស ទាំងពីរនៅបណ្តាវេទិកាសហប្រតិបត្តិការតំបន់ឆ្នាំ២០១៧ តាមនោះ ភាគី
នីមួយៗ សន្យាបំពេញល្អនូវតួនាទីជាប្រធានអាស៊ានរបស់ហ្វីលីពីននិងប្រធាន APEC
 របស់ វៀតណាម។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏មានបំណងភាគីទាំងពីរនឹងផ្លាស់
ប្តូរប្រ កបដោយប្រសិទ្ធិភាពរាល់ដំណើរទស្សនកិច្ចក្នុងឆ្នាំជាន់ខ្ពស់អាស៊ាននិង APEC
 នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ