សេចក្តីថ្លែងការណ៍រួមវៀតណា-កម្ពុជា

សេចក្តីថ្លែងការណ៍រួមវៀតណា-កម្ពុជា - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ក្នុងជំនួបមុខជាមួយអង្គភាពអាជីវកម្មចំណុះសមាគមវិនិយោគិនវៀតណាមទៅកម្ពុជា (AVIC) (VOV)

        Vovworld-បញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជារបស់ប្រធានរដ្ឋវៀតណាម​លោក
Truong Tan Sang ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមរវាង​សាធារណៈ​រដ្ឋ
សង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជា។

        ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅកម្ពុជាលោក ប្រធានរដ្ឋTruong Tan Sang
បានថ្វាយបង្គំគាល់ព្រះបាតសម្ដេចព្រះបរមនាថនរោត្តមសីហមុនី ជួប​សន្ទនា​ជា
មួយសម្ដេចហេងសំរិន ប្រធានរដ្ឋសភានិងសម្ដេចតេជោហ៊ុនសែន​នាយករដ្ឋមន្ត្រី
រដ្ឋាភិបាលជាដើម។ នៅបណ្ដាជំនួបសន្ទនាភាគីទាំងពីរបាន​ផ្លាស់ប្តូរមតិអំពី
ទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់​វិស័យរវាងវៀតណាមកម្ពុជា
និងបញ្ហាអន្តរជាតិដំបន់ដែលភាគីទាំង២យកចិត្តទុកដាក់​ដូចគ្នា។ ភាគីទាំងពីសម្ដែង
ការសប្បាយរីករាយអំពីការអភិវឌ្ឍន៍ដ៏ល្អប្រសើរនៃ​ទំនាក់ទំនងជិតខាងមិត្តភាពនិង
សហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជានាពេលកន្លងមក នាំមក
ផលប្រយោជន៍ជាក់ស្ដែងសំរាប់ប្រជាជននៃ​ប្រទេសទាំងពីរតាមទិសស្លោក ជិត
ខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិ​ការ​លើគ្រប់វិស័យ ចីរភាពយូរអង្វែង​
អនុវត្តដ៏ពេញលេញគោលការណ៍​ដែល​បាន​លើកឡើងក្នុងសេចក្តីថ្លែងការណ៍រួម
វៀតណាម-កម្ពុជាឆ្នាំ១៩៩៩-២០០៥-២០០៩និង២០១១ គោរពឯករាជ្យអធិបតេយ្យ
ភាពនិងបូរណភាពដែនដីរបស់គ្នា មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នានិងមិន
ឲ្យកំលាំងអមិត្តណាមួយប្រើប្រាស់ដែនដីរបស់ខ្លួនគំរាមកំហែងទៅលើសន្តិសុខ
របស់ប្រទេសជិតខាង ដោះ​ស្រាយបញ្ហាកើតមានឡើងរវាងប្រទេសទាំងពីរដោយ
សន្តិវិធី។ ភាគីទាំងពីរបាន​ឯកភាពពិនិត្យគោលនយោបាយសំដៅខំប្រឹងប្រែងនាំ
តំលៃប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរទទួលបានគោលដៅ៥ពាន់លានដុល្លារ
អាមេរិកនាឆ្នាំ២០១៥​និងបន្តកើនឡើងក្នុងប៉ុន្មានជាបន្ត។ ភាគីទាំងពីរអះអាងឡើង
វិញបន្តអនុវត្ត​ប្រកបដោយប្រសិទ្ធភាពសន្ធិសញ្ញាកិច្ចព្រមព្រៀងស្ដិពីព្រំដែនរវាង
ប្រទេសទាំងពីរនិងប្តេជ្ញាសំរេចការងារបោះបង្គោលខ័ណ្ឌសីមាព្រំដែនលើដីគោក
សំដៅ​កសាងខ្សែព្រំដែនរវាងប្រទេសទាំងពីរក្លាយទៅជាខ្សែព្រំដែនសន្តិភាព
មិត្តភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏សន្យាបន្ត
​សហការចែករំលែកព័ត៌មាននិងគាំទ្រគ្នាទៅវិញទៅមកលើបណ្ដាវេទិការ​ពហុភាគី
ដែលភាគីទាំងពីរជាសមាជិក ខំប្រឹងប្រែងពង្រឹងនិងពង្រីក​សាមគ្គីភាព​និងតួនាទី
ស្នូលរបស់អាស៊ាន រួមចំណែកឲ្យសន្តិភាពសន្តិសុខស្ថិរភាពនិង​អភិវឌ្ឍន៍​របស់ដំបន់
គាំទ្រការដោះស្រាយជំលោះដោយសន្តិវិធីសមស្របនឹង​ច្បាប់អន្តរជាតិនិងកិច្ច
សន្យារបស់ដំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ