សេចក្តីថ្លែងការណ៍រួមវៀតណាម - មីយ៉ាន់ម៉ា
(VOVWORLD) - ក្នុងឱកាស នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅ មីយ៉ាន់ម៉ានោះ វៀតណាមនិងមីយ៉ាន់ម៉ាបានចេញសេចក្តីថ្លែងការណ៍រួម។
សេចក្តីថ្លែងការណ៍រួមនេះបានសង្កត់ធ្ងន់ថា ដំណើរ ទស្សនកិច្ចជាផ្លូវការនៅប្រទេសមីយ៉ាន់ម៉ារបស់លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ចាប់ពីថ្ងៃទី ១៦-១៨ ខែធ្នូឆ្នាំ ២០១៩ បានបន្តបញ្ជាក់នូវភាពស្និទ្ធស្នាល និងការគោរពរបស់ប្រទេសទាំងពីរចំពោះទំនាក់ទំនង ភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម - មីយ៉ាន់ម៉ា។ ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែលក្នុងនោះមានការរក្សាការផ្លាស់ប្ដូរគណប្រតិភូគ្រប់ជាន់ខ្ពស់ អនុវត្ត យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាព នូវកម្មវិធីធ្វើសកម្មភាព ស្ដីពីការអនុវត្តន៍ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងមីយ៉ានម៉ា សម្រាប់ដំណាក់កាល ២០១៩ - ២០២៤។ ភាគីទាំងពីរបានឯកភាពគ្នាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិក្នុងការរៀបចំបណ្ដាសកម្មភាពរំលឹកខួបលើកទី ៤៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៥ -២០២០)
ភាគីទាំងពីរបានសន្យាថានឹងបង្កើនទ្វេដងការវិនិយោគរបស់វៀតណាមនៅមីយ៉ាន់ ម៉ាតាមរយៈយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយដែលនឹងត្រូវបានអភិវឌ្ឍរួមគ្នាដោយទីភ្នាក់ងារពាក់ព័ន្ធនៅចុងឆ្នាំ ២០២០ ។
ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការវិនិយោគទ្វេភាគីរបស់វៀតណាមចូលមកមី យ៉ាន់ម៉ាឲ្យកើនឡើងទ្វេដង តាមរយៈយុទ្ធសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយ ដែលនឹងត្រូវបានស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីររួមសហការកសាងនាចុងឆ្នាំ ២០២០។
ភាគីទាំងពីរបានឯកភាពគ្នារក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់និងអន្តរជាតិ ជាពិសេសគឺអាស៊ាន បណ្ដាយន្តការដែលដឹកនាំដោយអាស៊ាន។ ប្តេជ្ញាគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីប្រកបដោយតម្លាភាព សេរីភាព បើកចំហ និងគ្របដណ្ដប់ ដោយផ្អែកលើបទបញ្ញត្តិរបស់ អង្គការពាណិជ្ជកម្មពិភពលោក។
ពាក់ព័ន្ធនឹងបញ្ហាសមុទ្រខាងកើតថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអះអាងសារជាថ្មីនូវសារសំខាន់នៃការដោះស្រាយជំលោះដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សា។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់នៃការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាង ក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែងតាមការកំណត់ផងដែរ៕