សេចក្តីថ្លែងការណ៍រួមវៀតណាម-កម្ពុជា
|
ពិធីទទួលយ៉ាងឱឡារិកស្វាគមន៍ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang នៅព្រះបរមរាជវាំងនៃព្រះរាជាណាចក្រកម្ពុជា |
(VOVworld)-ក្នុងឱកាស ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទៅ
បំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជាតាមសេចក្តី អញ្ជើញរបស់
ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
នោះ នាថ្ងៃទី១៦មិថុនា ភាគីទាំងពីរបានចេញសេចក្តីថ្លែងការ ណ៍រួមវៀតណាម-
កម្ពុជា។ ខ្លឹមសារនៃសេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់ថា វៀតណាមនិងកម្ពុជា
សន្យាបន្តពង្រឹងនិងពង្រីកនូវទំនាក់ទំនងរវាងប្រទេសទាំង ពីរតាមពាក្យស្លោក
“អ្នកជិតខាងល្អប្រសើ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការ លើគ្រប់វិស័យ
និរន្តភាពយូរអង្វែង” អនុវត្តការគោរពឯករាជ អធិបតេយ្យភាព និង បូរណភាព
ដែនដីរបស់គ្នាទៅវិញទៅមក មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃ ក្នុងរបស់ប្រទេសនី
មួយ ហើយដោះស្រាយរាល់បញ្ហាកើតមានឡើងរវាងប្រ ទេសទាំងពីរដោយ
សន្តិវិធី។ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វៀតណាមនិង កម្ពុជាបានឯកភាព
នាំតម្លៃប្រាក់ពាណិជ្ជកម្មទេភាគីឲ្យទទួលបាន៥ពាន់លាន ដុល្លារអាមេរិកនាពេល
ខាងមុខ។ ភាគីទាំងពីរបានអះអាងសារជាថ្មី ថា បន្តអនុវត្តគ្រប់ គ្រាន់នូវរាល់កិច្ច
ព្រមព្រៀងស្តីពីព្រំដែននៃប្រទេសទាំងពីរ និងសម្រេចយ៉ាងឆាប់ ៗ ការងារខ័ណ្ឌសី
មាបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។ ស្តីពីកិច្ចសហប្រតិបត្តិ ការលើបណ្តា
វេទិការពហភាគី ភាគីទាំងពីរសន្យាបន្តជម្រុញថែមទៀតនូវកិច្ច សហប្រតិបត្តិការ
នានា។ ភាគីទាំងពីរបានលើកទឹកចិត្តដោះស្រាយជំលោះដោយ សន្តិវិធី សមស្រប
ទៅនឹងច្បាប់អន្តរជាតិ រួមមានអនុសញ្ញាអ.ស.បស្តីពីច្បាប់ សមុទ្រឆ្នាំ១៩៨២
(UNCLOS)។ភាគីទាំងពីរបានសន្យារឹតបន្តឹងកិច្ចសហប្រតិបត្តិ ការជាមួយសមាជិក
ដទៃនៃគណៈកម្មាធិការមេគង្គអន្តរជាតិ យន្តការសហប្រតិ បត្តិការមេគង្គ Lan Thuong
និងយន្តការសហប្រតិបត្តិការមេគង្គផ្សេងទៀត សំដៅគ្រប់គ្រងនិងប្រើប្រាស់ប្រភព
ទឹកទន្លេមេគង្គប្រកបដោយនិរន្តរភាព។ ភាគី ទាំងពីរបានឯកភាពសហការរៀបចំរាល់
សកម្មភាពអបអរសាទរពិធីរំលឹកចួបលើក ទី៥០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀត
ណាមកម្ពុជាថ្ងៃទី២៤មិថុនាឆ្នាំ១៩៦៧ -២៤មិថុនា២០១៧៕