|
សេចក្តីថ្លែងការណ៍រួមវៀតណាម-ថៃ |
(VOV)_នាថ្ងៃទី២៣កក្កដា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅថៃ របស់នា
យករដ្ឋមន្ត្រីវៀតណាម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀត
ណាម តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan Ocha ភាគី
ទាំងពិរបានចេញសេចក្ដីថ្លែងការណ៍រួម វៀតណាម-ថៃ។
សេចក្ដីថ្លែងការណ៍បានលើកច្បាស់ថា៖ ភាគីទាំងពីរបានអបអរសាទរ ការ
ផ្លាស់ប្តូរបណ្ដាគណៈប្រតិភូជាន់ខ្ពស់ អនុវត្តប្រកបដោយប្រសិទ្ធិភាពកម្មវិធីធ្វើ
សកម្មភាពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម -ថៃ ដំណាក់កាល ២០១៤-
២០១៨ ពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការខាងនយោបាយ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ សង្គម។
នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានពិភាក្សាអំពីបណ្ដាបញ្ហានៅក្នុងតំបន់ដែលបាន
យកចិត្តទុកដាក់ដូចគ្នា។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានវាយតំលៃខ្ពស់ចំពោះកិច្ច
សហប្រតិបត្តិការ និងសម្របសម្រួល រវាងប្រទេសទាំងពីរ នៅវេទិកានានាក្នុង
តំបន់ ហើយឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការនៅវេទិការទាំងនេះ ជាពិ
សេសគឺនៅអាស៊ាន៕