សេចក្តីថ្លែងការណ៍រួមវៀតណាម-នូវែលហ្សេឡង់
(VOVworld)-វៀតណាមនិងនូវែលហ្សេឡង់បានចេញសេចក្តីថ្លែងការណ៍រួម ស្តីអំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់លោក
John Key ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧វិច្ឆិកា។ សេចក្តីថ្លែងការណ៍រួមនេះបាន
ចែងថា ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្ត្រី John
Key មានជំនួបពិភាគ្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan
Dung ជួបសម្តែងការគួរសមអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen
Phu Trong ប្រធានរដ្ឋលោក Truong Tan Sang និងប្រធានរដ្ឋសភា លោក Nguyen
Sinh Hung។
|
អគ្គលេខាបក្សកុម្មុយនិស្ត លោក Nguyen Phu Trong ទទួលជួប
ជាមួយលោកJohn Key(រូបថតៈ TTXVN) |
នៅជំនួបពិភាគ្សារវាងនាយករដ្ឋមន្ត្រីទាំងពីររូប ភាគីទាំងពីរបានសន្យា គាំទ្រ
និងលើកទឹកចិត្តអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ស្វែងរកឱកាស សហប្រតិបត្តិ
ការថ្មីក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងមហារ សមុទ្រប៉ាស៊ីហ្វិក (TPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអូស្ត្រាលី-នូវែលហ្សេឡង់-អាស៊ាន(AANZFTA) សំដៅ
រក្សាកំណើនពាណិជ្ជកម្ម។ នូវែលហ្សេឡង់ក៏បានសន្យាគាំទ្រវៀតណាមរៀបចំ
ប្រកបដោយជោគជ័យ សន្និសីទ APEC នាឆ្នាំ២០១៧ខាងមុខនេះដែរ។
ភាគីទាំងពីរបានអះអាងជាថ្មីម្តងទៀតនូវរាល់កិច្ចសន្យាចំពោះបណ្តាវេ ទិការ
តំបន់ ដោយទទួលស្គាល់ថា វេទិកាតំបន់ទាំងអស់គឺមានសារៈសំខាន់ ក្នុងការ
ជម្រុញនិងរក្សាភាពសម្បូរុងរឿងរួមក៏ដូចជាដោះស្រាយរាល់ការ សាកល្បងក្នុង
តំបន់។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃ ការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ធានាសន្តិសុខសង្គម សុវត្ថិភាពនិង សេរីភាពនាវាចរណ៍
នៅសមុទ្រខាងកើត គោរពច្បាប់អន្តរជាតិ រួមមានសន្ធិ សញ្ញាអ.ស.ប ស្តីពីច្បាប់
សមុទ្រឆ្នាំ១៩៨២។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានអំពាវនាវឲ្យភាគីនានា
អត់ធ្មត់ និងគ្មានសកម្មភាពបង្ករភាពតានតឹងក្នុង តំបន់។ ភាគីនានាគប្បីអនុវត្តន៍
ល្អប្រកបដោយប្រសិទ្ធិភាពនូវសេចក្តីថ្លែងការ ណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនា
នានៅសមុទ្រខាងកើត(DOC)និងព្រមព្រៀងគ្នា សម្រេចយ៉ាងឆាប់ៗក្រមប្រតិបត្
តិតំបន់នៅសមុទ្រខាងកើត (COC)។
ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពអនុម័តរាល់ការផ្តួចផ្តើមគំនិត បន្តការ
ផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ព្រមទាំងជម្រុញរាល់គោលគំនិតសំដៅបង្កើនការ
ផ្សាភ្ជាប់ប្រជាជននៃប្រទេសទាំងពីរវៀតណាម-នូវែលហ្សេឡង់ ផងដែរ៕