សេចក្តីថ្លែងការណ៍រួមវៀតណាម-ឥណ្ឌា
|
នាយករដ្ឋមន្ត្រីទាំងពីររូបអញ្ជើញជាក្សិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើន |
(VOVworld)-នារសៀលថ្ងៃទី៣កញ្ញា នាយករដ្ឋមន្ត្រីសាធារណរដ្ឋឥណ្ឌា លោក
Narendra Modi បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យ
ដំណើរទស្សនកិច្ចនៅវៀតណាម។ ក្នុងឱកាសនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែង
ការណ៍រួមវៀតណាម-ឥណ្ឌា។
ដំណើរទស្សនកិច្ចវៀតណាមរបស់នាយករដ្ឋមន្ត្រី Modi បានប្រព្រឹត្តទៅក្នុងរយៈ
ពេល២ថ្ងៃគឺថ្ងៃទី២និងទី៣កញ្ញា តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាម លោក Nguyen Xuan Phuc ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋ
មន្ត្រីឥណ្ឌា លោក Narendra Modi បានអញ្ជើញជួបចរចារជាមួយនាយករដ្ឋមន្ត្រីវៀត
ណាម លោក Nguyen Xuan Phuc និងធ្វើកសិណសាក្សីពិធីចុះហត្ថលេខាលើឯកសារ
សហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជួបសម្តែងការគួសមជាមួយថ្នាក់ដឹកនាំបក្ស
រដ្ឋនិងរដ្ឋសភាវៀតណាម។ នៅក្នុងបណ្តាជំនួប ថ្នាក់ដឹកនាំវៀតណាមនិងឥណ្ឌាសុទ្ធ
តែបានចាត់ទុកថា ទំនាក់ទំនងរវាងវៀតណាមនិងឥណ្ឌាបានសាងឡើងដោយឈរលើ
គ្រឹះរឹងមាំនិងមូលដ្ឋាននៃ ទំនាក់ទំនងអំពីវប្បធម៌ ប្រវត្តិសាស្ត្រនិងការយល់ដឹងជឿទុក
ចិត្តគ្នាក៏ដូចជាគាំទ្រគ្នា ទៅវិញទៅមកលើបណ្តាបញ្ហាតំបន់និងអន្តរជាតិ។ ឈរលើមូល
ដ្ឋាននៃទំនាក់ទំនង យ៉ាងល្អប្រសើបច្ចុប្បន្ននោះ ឆ្លើយតបនឹងបំណងប្រាថ្នារបស់ ថ្នាក់
ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិងឥណ្ឌាបានឯកភាពគ្នា លើក
កំពស់ទំនាក់ទំនងយុទ្ធ សាស្ត្រឲ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។
ថ្នាក់ដឹកនាំទាំងពីររូបក៏ បានអះអាងជាថ្មីម្តងទៀតគោលបំណងនិងការប្តេជ្ញាសហប្រតិ
បត្តិការសំដៅរក្សាសន្តិភាព ស្ថិរភាពការអភិវឌ្ឍន៍និងភាពសម្បូររុងរឿងនៅទ្វីបអាស៊ី
និងលើពិភពលោក។
ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី Narendra Modi និងនាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc បានអញ្ជើញជាកសិណសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង មួយចំនួន
ផងដែរ៕