សេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្របើកទូលាយវៀតណាម-ជប៉ុន

(VOVWORLD) -នាយករដ្ឋមន្ត្រីរដ្ឋាភិបាលនៃសាធា រណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុនចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី ៨មិថុនាឆ្នាំ២០១៧។ 

ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលគាល់ព្រះចៅអធិរាជនិងមហេសីជប៉ុន ជួបចរចារជាមួយ នាយករដ្ឋមន្ត្រី លោក Shizo Abe ជួបសំណេះសំណាលជាមួយមជ្ឈដ្ឋាននយោបាយនិងសេដ្ឋកិច្ចមួយចំនួននៅជប៉ុន និងរួមជាមួយលោក Shizo Abe ចួលរួមនិងថ្លែង មតិនៅសន្និសីទពន្លឿនវិនិយោគវៀតណាម។លើសពីនេះទៅទៀត នាយករដ្ឋ មន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំគណៈ បក្សនិងតំណាងសហគ្រាសជប៉ុនមួយចំនួនផងដែរ។

សេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្របើកទូលាយវៀតណាម-ជប៉ុន - ảnh 1នាយករដ្ឋមន្ត្រីទាំងពីររូបដោយឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍រួមស្តីពីទិសដៅនិងវិធានការធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្របើកទូលាយរវាងប្រទេសទាំងពីរ។  

        ក្នុងបណ្តាជំនួប ភាគីទាំងពីរបានសម្តែងនូវការសោមនស្សរីករាយចំពោះការ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា លើគ្រប់ជ្រុងជ្រោយនិងជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគី វៀត ណាម-ជប៉ុន។

        ភាគីទាំងពីរបានចែករំលែកនូវគោលបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិ-សន្តិសុខ និងបង្កើនកិច្ចសហប្រតិបត្តិការទប់ទល់ជាមួយបញ្ហា សន្តិសុខក្រៅប្រពៃណីមួយចំនួន ដូចជាសន្តិសុខបណ្តាញអិនធឺ ណែត ប្រឆាំង ភេរវកម្មអន្តរជាតិ ឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ ភាគីទាំងពីរបានឯកភាពរួមសហការ ជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយខិតខំប្រឹងប្រែងសម្រេចគោលដៅបង្កើន តម្លៃប្រាក់ពាណិជ្ជកម្មទ្វេដង។

        ភាគីទាំងពីរបានឯកភាពរឹតបន្តឹងកិច្ចសហប្រតិបត្តិការកលើការកែលំអបរិស្ថាន នៅវៀតណាម តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពដំណាក់កាលទី៦នៃ គោលគំនិតរួមវៀតណាម-ជប៉ុនស្តីពីការកែលំអរបរិស្ថាននិងប្រព័ន្ធច្បាប់ ជាពិសេស លើកទឹកចិត្តឲ្យសហគ្រាសជប៉ុនធ្វើការវិនិយោគចូលវៀត ណាមច្រើនថែមទៀត។ ភាគីទាំងពីរបានអះអាងថា នឹងបន្តសហការយ៉ាងជិតស្និទ្ធិដើម្បីរៀបចំប្រកបដោយ ជោគជ័យរាល់សកម្មភាពរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀត ណាម-ជប៉ុន បង្កើនគាំទ្រគ្នាទៅវិញទៅមកលើបណ្តាវេទិកាតំបន់និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ