សេចក្តីថ្លែងការណ៍វៀតណាម-រ៉ូម៉ានី៖ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងវៀតណាមនិងរ៉ូម៉ានី
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសរ៉ូម៉ានី របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែមេសានោះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមដោយផ្តោតសំខាន់លើ១៥ចំណុច។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីរ៉ូមា៉នី លោកស្រី Vioria Dancila ក្នុងនៅក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ |
ក្នុងសេចក្តីថ្លែងការណ៍នេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រី លោកស្រី Vioria Dancila មានបំណង ចង់បង្កើនថែមទៀត កិច្ចសហប្រតិ បត្តិការរវាងភាគីទាំងពីរ ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលទទួលបាននាពេលកន្លងទៅ ព្រមទាំងខិតខំប្រឹងប្រែង ជំរុញការបើកទូលាយ កិច្ចសហប្រតិបត្តិការលើបណ្តាវិស័យមានសក្កានភាព។
នាយករដ្ឋមន្ត្រី Viorica Dancila បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលដឹកនាំ EU នោះ រ៉ូម៉ានីនឹងមានសកម្មភាពចាំបាច់ ដើម្បីជំរុញការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគ (EVIPA) ជាពិសេស បង្កើតកម្លាំងចលករសម្រាប់ជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងរវាងវៀតណាមនិង EU និយាយរួមនិងទំនាក់ទំនងរវាងវៀតណាមជាមួយរ៉ូម៉ានីនិយាយដោយឡែក។ នាយករដ្ឋមន្ត្រី Viorica Dancila បានអះអាងនូវបំណងប្រាថ្នារបស់រ៉ូម៉ានី ដែលចង់កែលំអរជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរផង ដែរ។
ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរបានសន្យារក្សាសន្តិភាព ស្ថិរភាព ក៏ដូចជាសន្តិសុខអន្តរជាតិ ដើម្បីផលប្រយោជន៍របស់ប្រជាជាតិទាំងអស់។ ភាគីទាំងពីរបានអះ អាងនូវការគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរ ជាតិ ក្នុងនោះ មានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។ ភាគីទាំងពីរបានឯកភាពនឹងជំរុញកិច្ចសហប្រតិការក្នុងការអនុវត្តរាល់គម្រោងការដែលស្ថិតក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គនិងទន្លេ Danube ដែលបានព្រមព្រៀងក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនា ASEM ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ដោយមានការចូលរួមរបស់ទាំងស្ថាប័នមជ្ឈិមនិងមូលដ្ឋានផងដែរ៕