សេចក្តីថ្លែងការណ៍វៀតណាម-អាមេរិក

(VOVWORLD) -ក្នុងឱកាសនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅរដ្ឋធានីហាណូយ ចាប់ពីថ្ងៃទី ១១ដល់ថ្ងៃទី១២វិច្ឆិកាឆ្នាំ២០១៧របស់ប្រធានា ធិបតីអាមេរិក លោក Donald Trump តាមសេច ក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម។ សេចក្តីថ្លែងការណ៍នេះ បានលើកច្បាស់ថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអះអាងជាថ្មីនូវគោលបំណង រក្សាការជួបប្រាស្រ័យនិងផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ រួមទាំងពង្រឹងរាល់យន្តការសន្ទនាដែលមានស្រាប់ ក្នុងនោះមានកាណាលបក្សផងដែរ។
សេចក្តីថ្លែងការណ៍វៀតណាម-អាមេរិក - ảnh 1 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានាធិបតីអាមេរិក លោក Donald Trump នៅក្នុងសន្និសីទកាសែត (រូបថតៈ TTXVN)

ថ្នាក់ដឹកនាំទាំងពីររូបបានសន្យា ធ្វើឲ្យស៊ីជម្រៅនិងបើកទូលាយទំនាក់ ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី តាមរយៈយន្តការជាផ្លូវការ ក្នុងនោះ មានទាំងកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីពាណិជ្ជកម្មនិងវិនិយោគ (TIFA)។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានគាំទ្រលើការប្រ កាសនូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មថ្មីៗមានតម្លៃ១២ពាន់លានដុល្លាអាមេរិកក្នុងដំណើរទស្សនកិច្ច របស់ប្រធានាធិបតី Donald Trump។

        ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងលើការសន្យារួម ធ្វើឲ្យស៊ីជម្រៅ ថែម ទៀតកិច្ចសហប្រតិបត្តិការការពារជាតិនិងប្តេជ្ញាទប់ទល់ជាមួយរាល់ការសាក ល្បងសន្តិសុខក្នុងតំបន់។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើផែនការសកម្មភាព ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-អាមេរិក ដំណាក់កាល ២០១៨-២០២០សំដៅអនុវត្តនូវអនុស្សរណៈ យោយល់គ្នាស្តីពីបង្កើនកិច្ច សហប្រតិបត្តិការការពារជាតិទ្វេភាគីឆ្នាំ ២០១១និងសេចក្តីថ្លែងការណ៍ទស្សន វិស័យរួម ស្តីពីទំនាក់ទំនងការ ពារជាតិឆ្នាំ២០១៥ តាមនោះរឹតបន្តឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។

        ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានទទួលនូវតួនាទីជាមជ្ឈមណ្ឌលរបស់ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងតំបន់។ភាគីទាំងពីរបាន សន្យា ធ្វើឲ្យស៊ីជម្រៅថែមទៀត ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាមេរិក-អាស៊ាន ឈរលើបណ្តាគោលការណ៍ដែលបានចែងក្នុងសេច ក្តីថ្លែងការណ៍ រួម Sunnylands ២០១៦។

        ថ្នាក់ដឹកនាំទាំងពីររូប បានសម្តែងនូវការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ អំពីបណ្តាកម្មវិធីនិងការសាកល្បងអាវុធនុយក្លេអ៊ែររបស់សាធា រណរដ្ឋប្រជាធិបតេយ្យប្រជាមានិកកូរ៉េ ដែលរំលោភលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

        ភាគីទាំងពីរបានអះអាងជាថ្មីម្តងទៀតគោលជំហរអំពីសមុទ្រខាងកើត ដែលបានចែងក្នុងសេចក្តីថ្លែងការវៀតណាម-អាមេរិកនិងអាមេរិក -វៀត ណាមមុននេះ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានអំពាវនាវឲ្យប្រតិបត្តិ ពេញលេញប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិ របស់ភាគីទាក់ទិននានានៅសមុទ្រខាងកើត (DOC) ព្រមទាំងសម្រេចយ៉ាង ឆាប់ៗ នូវក្រមប្រតិបត្តិសម្រាប់ភាគីទាក់ទិននា នានៅសមុទ្រខាងកើត (COC) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ