សេចក្តីថ្លែងការទីក្រុង Da Nang «បង្កើតកំលាំងចលករថ្មីពូនជ្រំអនាគតរួម»
(VOVWORLD) - នៅសម័យបិទបញ្ចប់សន្និសីទបណ្ដាថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី ២៥ សន្និសីទបាន អនុម័តលើសេចក្តីថ្លែងការណ៍ទីក្រុង Da Nang «បង្កើតកំលាំងចលករពូនជ្រំអនាគតរួម»។
សេចក្តីថ្លែងការទីក្រុង Da Nang «បង្កើតកំលាំងចលករថ្មីពូនជ្រំអនាគតរួម» |
(VOVworld) - នៅសម័យបិទបញ្ចប់សន្និសីទបណ្ដាថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី ២៥ សន្និសីទបាន អនុម័តលើសេចក្តីថ្លែងការណ៍ទីក្រុង Da Nang «បង្កើតកំលាំងចលករពូនជ្រំអនាគតរួម»។ សេចក្តីថ្លែងការណ៍លើកច្បាស់ថា៖ បណ្ដាថ្នាក់ដឹកនាំ APEC ប្តេជ្ញាបន្តធ្វើសកម្មភាពយ៉ាង ខ្លាំងក្លាថែមទៀតដើម្បីបង្កើតកំលាំងចលករថ្មីរសំរាប់កិច្ចសហប្រតិបត្តិការ APEC សំដៅ ជំរុញកំណើននិរន្តរភាពច្នៃប្រឌិតលើគ្រប់ជ្រុងជ្រោយ បង្កើនការតភ្ជាប់សេដ្ឋកិច្ចតំបន់ ពង្រីកឲ្យបានសក្តានុភាពនៃសហគ្រាសជាពិសេសគឺសហគ្រាសខ្នាតមីក្រូតូចនិងមធ្យម (MSMEs) បង្កើនសន្តិសុខស្បៀងអាហារនិងកសិកម្មនិរន្តរភាព។ បណ្ដាថ្នាក់ដឹកនាំ APEC អះអាងជាថ្មីម្តងទៀតនូវកិច្ចសន្យាបង្កើនការកសាងអនាគតរួមអំពីសហគមន៍ទ្វីបអាស៊ី-ប៉ាស៊ីហ្វិកសន្តិភាពស្ថិរភាពស្វាហាប់តភ្ជាប់និងសម្បូររុងរឿង។ អង្គសន្និសីទទាំងអស់គាំទ្ររបៀបវា រៈឆ្នាំ ២០៣០ ស្តីអំពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពឆ្ពោះទៅរកកំណើនលើគ្រប់វិស័យ។ តាមសេចក្តីថ្លែងការណ៍ទីក្រុង Da Nang បណ្ដាថ្នាក់ដឹកនាំ APEC បានស្វាគមន៍ការបង្កើតក្រុមទស្សនៈវិស័យ APEC សំដៅជួយឧបត្ថម្ភមជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់ក្នុងការកសាងទស្សនៈ វិស័យក្រោយពីឆ្នាំ ២០២០ ក្នុងនោះមានការពិគ្រោះយោបល់ជាមួយភាគីទាន់ទិននានាផង។ ទស្សនៈវិស័យនេះនឹងពង្រីកស្នាដៃដែល APEC ទទួលបាន ដោះស្រាយបញ្ហានៅសេស សល់ហើយស្រាវជ្រាវវិស័យសហប្រតិបត្តិការថ្មីដើម្បីលើកកំពស់ប្រសិទ្ធភាពក្នុងការទប់ទល់ នឹងការសាកល្បងនិងបញ្ហាប្រឈមថ្មីនាទស្សវត្សន៍ខាងមុខ៕