សេចក្តីប្រកាសបង្កើតសហគមន៍អាស៊ាន
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ |
(VOVworld)-បន្តរបៀបវារៈនៃសន្និសីទជាន់ខ្ពស់អាស៊ានទី២៧ និងសន្និសិទទាក់
ទិននានា នាព្រឹកថ្ងៃទី២២វិច្ឆិកា នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាយក
រដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung រួមជាមួយថ្នាក់ដឹកនាំអាស៊ាន បានចុះហត្ថ
លេខាលើសេចក្តីប្រកាសបង្កើតសហគមន៍អាស៊ាននាថ្ងៃទី៣១ធ្នូ២០១៥ ដោយ
ការធ្វើក្សិណសាក្សីរបស់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសសន្ទនានិងអគ្គលេខាធិការ
អ.ស.ប។ សេចក្តីប្រកាសនេះ ជារបត់សំខាន់មួយ ក្នុងដំណើរការផ្សាភ្ជាប់របស់
អាស៊ាន។ ក្រោយរយៈពេល៤៨ឆ្នាំចាប់បដិសន្ធិនិងអភិវដ្ឍន៍មក អាស៊ានបាន
ក្លាយទៅជាសហ គមមួយឈរលើសសរទូ្រងចំនួន៣ គឺនយោបាយ-សន្តិសុខ
សេដ្ឋកិច្ចនិងវប្បធម៌ សង្គម ដោយតួនាទីកាន់តែខ្ពស់ក្នុងតំបន់។ នាយករដ្ឋមន្ត្រី
ម៉ាឡេស៊ី Najib Razak បានសង្កត់ធ្ងន់ថា ការបង្កើតសហគមន៍អាស៊ាន២០១៥ ជាការបោះជំហានមាន ចរិតលក្ខណៈប្រវត្តិសាស្ត្ររបស់អាស៊ាន បង្រើតគ្រឹះស្ថាន
ដើម្បីអាស៊ានបន្ត ពង្រឹងនិងពង្រីកការចងសម្ព័ន្ធក្នុងប្លុក លើកកំពស់សមត្ថភាព
ទប់ទល់នឹងរាល់ ការសាកល្បងដែលបានដាក់ចេញ ជាពិសេសរក្សាសន្តិសុខ
សន្តិភាពនៅសមុទ្រ ខាងកើត។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រួមជាមួយថ្នាក់ដឹកនំា អាស៊ានក៏បានចុះហត្ថលេខាលើសេចក្តីប្រកាសទស្សនវិស័យសហគមន៍អាស៊ាន
២០២៥ផងដែរ។ នេះជាឯកសារសំខាន់ធ្វើជាមូលដ្ឋាននិងក្របខ័ណ្ឌសម្រាប់ការ
ផ្សាភ្ជាប់ អាស៊ាននារយៈពេល១០ឆ្នាំខាងមុខ៕