សេចក្តីប្រកាសពិសេស

(VOVWORLD) -នាថ្ងៃទី១៧ខែមិនា គណៈកម្មា ធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិ ការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានចេញ សេចក្តីប្រកាសពិសេស។ សេចក្តីប្រកាសនេះបានជូនដំណឹងថា អតីតរដ្ឋមន្ត្រីរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយម វៀត ណាម លោក Phan Van Khai បានទទួល មរណភាពនៅវេលាម៉ោង១៣និង១និង៣០នា ទីថ្ងៃទី១៧ខែមិនាឆ្នាំ២០១៨។


លោក Phan Van Khai កើតនាថ្ងៃទី២៥ខែធ្នូឆ្នាំ១៩៣៣នៅស្រុក Cu Chi ទីក្រុងហូជីមិញ។ លោកចូលរួមបដិវត្តន៍កាលពីឆ្នាំ១៩៤៧ ជាអតីតនាយករដ្ឋមន្ត្រី សាធារណរដ្ឋសង្គមនិយមវៀតណាម និងជាសមាជិកសភានីតិកាលទី៨,៩,១០និង ទី១១។

        អស់រយៈពេល៧០ឆ្នាំចូលរួមសកម្មភាពបដិវត្តន៍ លោកមានការរួមចំណែក យ៉ាងធំធេងសម្រាប់បុព្វហេតុបដិវត្តន៍របស់បក្សនិងជនជាតិ ដែលបានបក្សនិងរដ្ឋ ប្រគល់ជូនគ្រឿងឥស្សរិយយសផ្កាយមាស និងគ្រឿងឥស្សរិយយសជាច្រើនទៀត របស់វៀតណាមនិងអន្តរជាតិ។

        ដើម្បីសម្តែងការគោរពចំពោះអតីតនាយករដ្ឋមន្ត្រីលោក Nguyen Van Khai ពិធីបុណ្យសពរបស់លោកនឹងបានរៀបចំតាមការកាន់ទុក្ខថ្នាក់ជាតិ។

        ពិធីគោរពវិញ្ញាណក្ខ័ន្ធនឹងចាប់ផ្តើមពីម៉ោង៨ព្រឹកថ្ងៃទី២០ខែមិនាឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២១ខែមិនាឆ្នាំ២០១៨។

        ទូរទស្សន៍វៀតណាមនិងវិទ្យុសម្លេងវៀតណាមនឹងផ្សាយផ្ទាល់ពិធីគោរព វិញ្ញាណក្ខ័ន្ធ ពិធីរំលឹកវិញ្ញាណក្ខ័ន្ធនិងពិធីបញ្ចុះសពអតីតនាយករដ្ឋមន្ត្រីលោក Phan Van Khai នៅទីក្រុងហូជីមិញនិងទីក្រុងហាណូយ។

        នាព្រឹកថ្ងៃទី១៨ខែមិនា ប្រជាជនជាច្រើនកុះករ រួមទាំងតំណាងសមូហភាព អង្គការនានា បានទៅអុជធូប គោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្ត្រី លោក Phan Van Khai នៅផ្ទះរបស់លោក ឃុំ Tan Thong Hoi ស្រុក Cu Chi ទីក្រុងហូជីមិញ។ លោកស្រី Phan Thi Hoa ចៅមួយរូបនៃត្រកូល Phan នៅស្រុក Cu Chi បានចែក រំលែកថា៖

        “គួរឲ្យសោកស្តាយណាស់។ ពេលនៅរស់ អ្នកណាមកលេងផ្ទះ លោកតែងតែ ឲ្យគេបើកទ្វារ ទទួលយ៉ាងរាល់ទាក់។ នរណាគ្មានការងារធ្វើលោកដួយរកការងារឲ្យ គ្មានលទ្ធភាពទៅសាលា លោកដួយទាំងកម្លាំងកាយនិងការលើកទឹកចិត្ត”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ