សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមថ្ងៃទី២១មិថុនាឆ្នាំ២០១២។

សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមថ្ងៃទី២១មិថុនាឆ្នាំ២០១២។ - ảnh 1
សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមថ្ងៃទី២១មិថុនាឆ្នាំ២០១២។

VOV- នាថ្ងៃទី២១មិថុនាឆ្នាំ២០១២ រដ្ឋសភាវៀតណាមបានអនុម័ត្តលើច្បាប់
សមុទ្រវៀតណាម។ នេះជាសកម្មភាពនិតិបញ្ញាត្តិធម្មតាសំដៅសុក្រិដ្ឋក្រប
ខ័ណ្ឌ​គតិយុត្តរបស់វៀតណាម បំរើឲ្យការប្រើប្រាស់គ្រប់គ្រងការពារបណ្ដា
ដំបន់សមុទ្រ​កោះនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្ររបស់វៀតណាម បង្កលក្ខណៈ
ងាយស្រួលសំរាប់​ដំណើរការសមាហរណកម្មអន្តរជាតិនិងបង្កើនកិច្ច
សហប្រតិបត្តិការ ជាមួយបណ្ដាប្រទេស ដើម្បីសន្តិភាពស្ថិរភាពក្នុងដំបន់និង
លើពិភពលោក។ គួរឲ្យសោកស្តាយ​ណាស់គឺចិនបានមានការរិះគន់មិនសម
ហេតុផល ចំពោះការងារសមស្របរបស់​វៀតណាម។ ធ្ងន់ធ្ងរជាងទៀតគឺចិន បានអនុម័ត្តបង្កើតរបស់ដែលហៅថា​ “ទីក្រុង Tam Sa” ជាមួយក្របខ័ណ្ឌគ្រប់គ្រង រួមមានប្រជុំកោះចំនួន២ Hoang Sa និង Truong Sa របស់វៀតណាម។ វៀតណាម ប្តេជ្ញាចិត្តប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា​ការរិះគន់មិនសមហេតុផលរបស់ភាគីចិន ទន្ទឹមនឹងនោះប្រឆាំងជំទាស់ការ​ដែល​ចិនបង្កើតរបស់ដែលហៅថា​ “ទីក្រុង Tam
Sa”។ ត្រូវអះអាងឡើងវិញថាវៀត​ណាមមានមូលដ្ឋានគតិយុត្តនិងភ័ស្តុតាង
ប្រវត្តិសាស្ត្រយ៉ាងគ្រប់គ្រាន់ដើម្បីអះអាងអធិបតេយ្យភាពមិនអាចប្រកែកបាន
ចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។ វៀតណាមមុនក៏ដូចជាក្រោយ មានគោលការណ៍ដោះស្រាយ​បណ្ដា​ជំលោះការប្រជែងដណ្ដើមនៅសមុទ្រខាងកើត ដោយសន្តិវិធីលើមូលដ្ឋានច្បាប់​អន្តរជាតិ ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ អំពីច្បាប់សមុទ្រឆ្នាំ១៩៨២​និងក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត
(DOC)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ