សេចក្តីប្រកាសស្តីពីការបើកសម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាម នីតិកាលទី១៤

(VOVWORLD) -  នាថ្ងៃច័ន្ទ ទី ២១ ខែតុលាឆ្នាំ ២០១៩ រដ្ឋ សភានីតិកាលទី ១៤ នៃសាធារណរដ្ឋសង្គមនិយមវៀត ណាម បានបើកជាផ្លូវការនូវសម័យប្រជុំលើកទី ៨ នៅវិមានរដ្ឋសភានៃទីក្រុងហាណូយ។

សូមជម្រាបថា នាពេលកន្លងមកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា រដ្ឋាភិបាល ក្រុមប្រឹក្សាជនជាតិ បណ្តាគណៈកម្មាធិការនៃរដ្ឋសភា សមាជិក សមាជិកាសភា និងទីភ្នាក់ងារអង្គការផ្សេងៗ ក៏ដូចជាបុគ្គលពាក់ព័ន្ធគ្រប់រូប បានត្រៀមរៀបយ៉ាងប្រញាប់ប្រញាល់ នូវខ្លឹមសារជាច្រើន ដើម្បីដាក់ជូនរដ្ឋសភា។ ទន្ទឹមជាមួយគ្នានោះ ជាការជួបប្រាស្រ័យ  និងស្វែងយល់ពីបំណងប្រាថ្នារបស់អ្នកបោះឆ្នោត ដើម្បីឆ្លុះបញ្ចាំងដល់រដ្ឋ សភានៅក្នុងសម័យប្រជុំនេះ។

តាមរបៀបវារៈនៃកម្មវិធី គឺចាប់ពីម៉ោង ៧ និង ១៥ នាទី សមាជិកសមាជិការនៃរដ្ឋ សភាបានអញ្ជើញដាក់កម្រងផ្កានិងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សពរបស់លោក។

ចាប់ពីម៉ោង ៨ ព្រឹក អង្គប្រជុំនឹងបើកសម័យពិភាក្សានិងបោះឆ្នោតឆ្លងរបៀបវារៈនៃសម័យប្រជុំលើកទី ៨។

នៅវេលាម៉ោង ៩ ព្រឹក រដ្ឋសភាបានប្រារព្ធសម័យប្រជុំនៅសាលប្រជុំ Dien Hong នៃវិមានរដ្ឋសភា។

ពិធីបើកសម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ ត្រូវបានវិទ្យុសំឡេង វៀតណាម ទូរទស្សន៍រវៀតណាម ទូរទស្សន៍រដ្ឋសភា ចាក់ផ្សាយផ្ទាល់ដើម្បីអ្នកបោះឆ្នោតនិងប្រជាជនទូទាំងប្រទេសបានជ្រាប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ