សេចក្តីប្រកាសសារព័ត៌មានបិទបញ្ចប់សន្និសីទមជ្ឈឹមលើកទី១២នីតិកាលទី១១

សេចក្តីប្រកាសសារព័ត៌មានបិទបញ្ចប់សន្និសីទមជ្ឈឹមលើកទី១២នីតិកាលទី១១ - ảnh 1
សេចក្តីប្រកាសសារព័ត៌មានបិទបញ្ចប់សន្និសីទមជ្ឈឹមលើកទី១២នីតិកាលទី១១


        Vovworld-សន្និសីទលើកទី១២គណៈប្រតិបត្តិមជ្ឈឹមបក្សនីតិកាលទី១១បាន
​បិទ​បញ្ចប់នាថ្ងៃទី១១តុលានៅក្រុងហាណូយ។ នៅពេលព្រឹក មជ្ឈឹមបានធ្វើការ​
នៅ​សាលប្រជុំក្រោមអធិបតីភាពរបស់អគ្គលេខាបក្សលោក Nguyen Phu Trong។
នៅពេលរសៀលមជ្ឈឹមបានប្រជុំសម័យបិទបញ្ចប់នៅសាលប្រជុំក្រោម​ការបញ្ជា
ណែនាំរបស់សមាជិកការិយាល័យនយោបាយប្រធានរដ្ឋលោក​ Truong Tan Sang។
នៅសម័យបិទបញ្ចប់ សមាជិកការិយាល័យនយោបាយ​នាយករដ្ឋមន្ត្រី​​លោក
Nguyen Tan Dung អានរបាយការណ៍របស់ការិយាល័យ​នយោបាយ​ប្រមូលផ្ដុំដោះ
ស្រាយយោបល់មជ្ឈឹមដែលពិភាគ្សាអំពីស្ថានភាពសេដ្ឋកិច្ច​សង្គម គំរោងថវិការ
រដ្ឋឆ្នាំ២០១៦។ ​សមាជិកការិយាល័យនយោបាយ​ប្រធាន​រដ្ឋសភាលោក ​Nguyen
Sinh Hung អានរបាយការណ៍របស់ការិយាល័យ​នយោបាយប្រមូលផ្ដុំបកស្រាយ
យោបល់មជ្ឈឹមដែលពិភាគ្សាអំពីគំរោងការណ៍បោះឆ្នោតសមាជិកសភានិតិកាល
ទី១៤និងបោះឆ្នោតដំណាងក្រុមប្រឹក្សាប្រជាជន​គ្រប់ជាន់ថ្នាក់អាណត្តិ២០១៦-
២០២១។

        អគ្គលេខាលោក Nguyen Phu Trong បានថ្លែងមតិបិទ្បញ្ចប់សន្និសីទ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ