សេចក្តីប្រកាសសារព័ត៌មានវង់ទី៩ស្តីពីការកំណត់តំបន់សេដ្ឋកិច្ចផ្តាច់មុខរវាងវៀតណាម-ឥណ្ឌូណេស៊ី
|
សេចក្តីប្រកាសសារព័ត៌មានវង់ទី៩ស្តីពីការកំណត់តំបន់សេដ្ឋកិច្ចផ្តាច់មុខរវាងវៀតណាម-ឥណ្ឌូណេស៊ី (VNA) |
(VOVworld) – វង់ចរចារទី ៩ ស្តីពីការកំណត់តំបន់សេដ្ឋកិច្ចផ្តាច់មុខរវាង
វៀតណាមនិងឥណ្ឌូណេស៊ីត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយចាប់ពីថ្ងៃទី
២៨ ដល់ទី ២៩ ខែមិនាឆ្នាំ ២០១៦។ នៅវង់ចរចារលើកនេះ ភាគីទាំងពីរបន្ត
ពិភាក្សាអំពីបញ្ហាទាក់ទិនដល់ការកំណត់តំបន់សេដ្ឋកិច្ចផ្តាចមុខរវាងប្រទេស
ទាំងពីរដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺសន្ធិសញ្ញា អ.ស.ប
. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។ ប្រធាននៃក្រុមចរចាររបស់
ប្រទេសទាំងពីរជឿជាក់ថា៖ លទ្ធផលនៃវង់ចរចារនេះនឹងរួមចំណែកបង្កើន
ទំនាក់ ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងឥណ្ឌូណេស៊ី៕