សេចក្តីប្រកាសអំពីបុណ្យសពអតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ Le Duc Anh

(VOVWORLD) - អតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ Le Duc Anh កើតនៅថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ១៩២០ នៅឃុំ Loc An ស្រុក Phu Loc ខេត្ត Thua Thien Hue ក្រោយរយៈពេលរងជំងឺដោយធ្ងន់ធ្ងរ ទោះបីជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក្តីពីសំណាក់ក្រុមវេជ្ជបណ្ឌិតជាតិ រួមជាមួយការយកចិត្តទុកដាក់ជាទីបំផុតរបស់បណ្តាថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាលក៏ដូចជាក្រុមគ្រួសារ ប៉ុន្តែដោយសារភាពចាស់ និងជំងឺធ្ងន់ធ្ងរពេច លោកបានទទួលមរណភាពនៅវេលាម៉ោង ២០ និង១០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៩ នៅគេហដ្ឋានរបស់លោកក្នុងទីក្រុងហាណូយ។
សេចក្តីប្រកាសអំពីបុណ្យសពអតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ Le Duc Anh  - ảnh 1មរណភាពរបស់អតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ Le Duc Anh  ជាការបាត់បង់ដ៏ធំធេងចំពោះបក្សរដ្ឋនិងប្រជាជនវៀតណាម

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀត ណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាម សូមជម្រាបជូននូវដំណឹងថា លោកនាយឧត្តមសេនីយ៍ Le Duc Anh កើតនៅថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ១៩២០ នៅឃុំ Loc An ស្រុក Phu Loc ខេត្ត Thua Thien Hue ក្រោយរយៈពេលរងជំងឺដោយធ្ងន់ធ្ងរ ទោះបីជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក្តីពីសំណាក់ក្រុមវេជ្ជបណ្ឌិតជាតិ រួមជាមួយការយកចិត្តទុកដាក់ជាទីបំផុតរបស់បណ្តាថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាលក៏ដូចជាក្រុមគ្រួសារ ប៉ុន្តែដោយសារភាពចាស់ និងជំងឺធ្ងន់ធ្ងរពេច លោកបានទទួលមរណភាពនៅវេលាម៉ោង ២០ និង ១០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៩ នៅគេហដ្ឋានរបស់លោកក្នុងទីក្រុងហាណូយ។

លោកអញ្ជើញបានចូលរួមក្នុងសកម្មភាពបដិវត្តន៍នៅឆ្នាំ ១៩៣៧; ចូលរួមជាបក្ខជននៃបក្សកុម្មុយនិស្តវៀតណាមនៅខែឧសភាឆ្នាំ ១៩៣៨ ។ លោកជាអតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ៤, ៥, ៦, ៧, ៨, លេខាគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី៧, សមាជិកការិយាល័យនយោបាយ ននីតិកាលទី ៥, ៦, ៧, ៨; អចិន្ត្រៃយ៍ការិយាល័យនយោបាយ នីតិកាលទី៨, ប្រធាននៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ពីខែកញ្ញាឆ្នាំ ១៩៩២ ដល់ខែធ្នូឆ្នាំ ១៩៩៧; ទីប្រឹក្សារបស់គណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម (ពីឆ្នាំ ១៩៩៧ ដល់ខែមេសា ២០០១)។ លោកធ្លាប់ជាសមាជិកសភា នីតិកាលទី ៦, ៨, ៩ ផងដែរ។

ឆ្លងកាត់រយៈពេលជាង ៨០ ឆ្នាំ ដែលចូលរូមសកម្មភាពនៃបដិវត្តន៍ លោកបានរួមចំណែកដ៏ធំធេងចំពោះបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្សនិងប្រជាជាតិ។ លោកត្រូវបានបក្ស និងរដ្ឋ ប្រគល់គ្រឿងឥស្សិរយយសផ្កាយមាស និងគ្រឿងឥស្សិរយយស ដ៏ថ្លៃថ្នូបំផុតរបស់វៀតណាមនិងអន្តរជាតិ។ មរណភាពរបស់លោក ជាការបាត់បង់ដ៏ធំធេងចំពោះបក្សរដ្ឋនិងប្រជាជន វៀតណាម។

ដើម្បីសម្តែងនូវការគោរពនិងនឹករលឹកចំពោះនាយឧត្តមសេនីយ៍ Le Duc Anh គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម; រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម; ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម, គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាម បានសម្រេចរៀបចំបុណ្យសពរបស់នាយឧត្តមសេនីយ៍ Le Duc Anh តាមពិធីបុណ្យសពថ្នាក់ជាតិ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជាប្រធានគណៈរៀបចំពិធីបុណ្យសពផងដែរ។

ពិធីរំលឹកវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍ Le Duc Anh បានចាប់ផ្តើមពីម៉ោង១១ ថ្ងៃទី ៣ខែឧសភាឆ្នាំ២០១៩ នៅផ្ទះបុណ្យសពជាតិ លេខ ៥  Tran Thanh Tong នៃទីក្រុងហាណូយ។ ពិធីបញ្ចុះសពនឹងធ្វើឡើងនៅវេលា ម៉ោង ១៧ នាថ្ងៃដដែល  នៅឈាបន ដ្ឋានទីក្រុងហូជីមិញ។ ទូរទស្សន៍និងវិទ្យុសម្លេងវៀតណាមនឹងផ្សាយផ្ទាល់នូវពិធីគោរពវិញ្ញាណក្ខ័ន្ធ រំលឹកវិញ្ញាណក្ខ័ន្ធនិងពិធីបញ្ចុះសពនាយឧត្តមសេនីយ៍ Le Duc Anh នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ