សេចក្តីប្រាថ្នាចង់បានសន្តិភាព សេរីភាពនិងយុត្តិធម៌ ឈ្នះរាល់សកម្មភាពប្រើប្រាស់កម្លាំងនិងមហិច្ឆិតាគ្រប់គ្រងបែបអនុត្តរភាព

(VOVWORLD) - ថ្ងៃទី ៨ ខែឧសភា បានប្រព្រឹត្តទៅសម័យប្រជុំជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្រោមប្រធានបទ “រយៈពេល ៧៥ ឆ្នាំ ក្រោយសង្គ្រាមលោកលើកទី ២ នៅអឺរ៉ុប - មេរៀនត្រូវបានដកចេញសម្រាប់ការពារសោកនាដកម្មនាពេលអនាគត និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាសន្តិសុខ”។ 
សេចក្តីប្រាថ្នាចង់បានសន្តិភាព សេរីភាពនិងយុត្តិធម៌ ឈ្នះរាល់សកម្មភាពប្រើប្រាស់កម្លាំងនិងមហិច្ឆិតាគ្រប់គ្រងបែបអនុត្តរភាព - ảnh 1ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ ឧបនា យករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរ ទេសវៀតណាម លោក Pham Binh Minh បានអះអាងថា សង្គ្រាមលោកលើកទី ២ បានបង្ហាញឲ្យឃើញថា សកម្មភាពពង្រីកអានុភាព និងសកម្មភាពយោធានិយមមិន អាចពន្លត់បំណងប្រាថ្នា របស់ប្រជាជន ចង់រួមរស់នៅក្នុងសន្តិភាពនិងសេរីភាព - ដែលជាតម្លៃរួមនៃមនុស្សជាតិ។

លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ទន្ទឹមនឹងប្រតិបត្តិការប្រ ព័ន្ធពហុភាគីនោះ ការគោរពធម្ម នុញ្ញអង្គការសហប្រជាជាតិ ជាពិសេសគោលការណ៍អំពី អធិបតេយ្យភាពនិងបូរណភាពទឹកដី មិនប្រើប្រាស់កម្លាំងនិងការដោះស្រាយជម្លោះដោយសន្តិវិធី បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាពនិងទប់ស្កាត់មហន្តរាយសង្គ្រាមពិភពលោកក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមកនេះ។ ទាំងអស់នេះក៏ជាខ្លឹមសារដែលបានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍ប្រធានស្តីពី រយៈពេល ៧៥ ឆ្នាំនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលដឹកនាំដោយវៀតណាមកាលពីខែមករាឆ្នាំ ២០២០ ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

យោងតាមលោកឧបនាយករដ្ឋមន្ត្រី ដើម្បីឆ្ពោះទៅអនាគត ប្រទេសនានាចាំបាច់ត្រូវអនុវត្តតាមច្បាប់អន្តរជាតិ បង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការនៅកម្រិតពិភពលោក ដើម្បីថែរក្សាសន្តិភាពនិងស្ថិរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ