សេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័ន (វិសោធនកម្ម)៖ បង្កើតយន្តការពិសេស ដើម្បីទាក់ទាញការវិនិយោគបរទេសក្នុងប្រតិបត្តិការប្រេងឧស្ម័ន

(VOVWORLD) - នាថ្ងៃទី ១៥ មិថុនា ក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៥ សមាជិករដ្ឋសភាបានពិភាក្សានៅសាលប្រជុំស្តីពីគម្រោងច្បាប់ស្តីពីប្រេងឧស្ម័ន (វិសោធនកម្ម)។ 
សេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័ន (វិសោធនកម្ម)៖ បង្កើតយន្តការពិសេស ដើម្បីទាក់ទាញការវិនិយោគបរទេសក្នុងប្រតិបត្តិការប្រេងឧស្ម័ន - ảnh 1ទិដ្ឋភាពនៅសម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី១៥។ (រូបថត៖ TTXVN)
យោងតាមអង្គប្រជុំ ប្រេងឧស្ម័នគឺជាធនធានដ៏ថ្លៃថ្លា បើនិយាយពី តួនាទីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ធនធានប្រេង ឧស្ម័នស្ថិតនៅលំដាប់ទីពីរត្រឹមបន្ទាប់ពី ដីធ្លីតែប៉ុណ្ណោះ។ ដូច្នេះ ទិសដៅកែប្រែដ៏សំខាន់មួយនៅក្នុងសេចក្តីព្រាងច្បាប់ គឺបង្កើត យន្តការពិសេសមួយ ដើម្បីទាញយកប្រយោជន៍ពីធនធាននេះ។ លោក Phan Duc Hieu សមាជិករដ្ឋសភានៃគណៈប្រតិភូខេត្ត Thai Binh បានឯកភាពខ្ពស់ជាមួយរដ្ឋា ភិបាលអំពីគោលដៅធ្វើវិសោធនកម្មច្បាប់ប្រេងឧស្ម័នលើកនេះ ដើម្បីបង្កើនការទាក់ទាញការវិនិយោគបរទេស និងឯកជនក្នុងវិស័យរុករក ស្រាវជ្រាវ និងធ្វើអាជីវកម្មប្រេង ឧស្ម័ន។
អនុប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាននៃរដ្ឋសភា លោក Ta Dinh Thi បានស្នើឲ្យបំពេញបន្ថែមបទប្បញ្ញត្តិស្តីពីយន្តការ និងគោលនយោបាយអនុគ្រោះ ដើម្បីទាក់ទាញការចូលរួមរបស់អង្គការ និងបុគ្គលក្នុងការងារ ស៊ើបអង្កេតប្រេងឧស្ម័នជាមូលដ្ឋាន  ក៏ដូចជាប្រតិបត្តិការបេ្រងឧស្ម័នផ្សេងៗទៀត ជាពិសេសផ្តល់អាទិភាពដល់ការទាក់ទាញវិនិយោគិនយុទ្ធសាស្ត្រឈានមុខគេលើពិភពលោក ដែលមានបច្ចេកវិទ្យាប្រភព កម្រិតអភិបាលកិច្ចជឿនលឿន ដោយឈរលើ គោលការណ៍សមភាព ផលប្រយោជន៍ទៅវិញទៅមក គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់វៀតណាម។
គួរជម្រាបបន្ថែមទៀតថា នាបច្ចុប្បន្ន ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី ៣៣ ក្នុងចំណោមប្រទេសទាំង ៩៨ ទាក់ទងនឹងបរិមាណប្រេងនៅក្នុងឆ្នាំ ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ