សេចក្តីព្រាងច្បាប់សម្រុះសម្រួល និងការសន្ទនានៅតុលាកា៖ ប្រមូលប្រភពធនធានមនុស្ស ដែលមានគុណភាពខ្ពស់ក្នុងសង្គម
(VOVWORLD) - ការសម្រុះសម្រួល និងការសន្ទនាគ្នានៅតុលាការ ដែលបានចែងក្នុងសេចក្ដីព្រាងច្បាប់ ដើម្បីដាក់ជូនរដ្ឋសភា គឺជាយន្តការគតិយុត្តិថ្មី អំពីការផ្សះផ្សានិងការសន្ទនានៅតុលាការ ដើម្បីស្ថាប័ន អង្គការ និងបុគ្គល នានាជ្រើសរើសដោះស្រាយជម្លោះ។
សម័យពិភាក្សាអំពីសេចក្តីព្រាងច្បាប់ សម្រុះសម្រួល និងការសន្ទនានៅតុលាការ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា នៅក្នុងសម័យពិភាក្សាអំពីសេចក្តីព្រាងច្បាប់សម្រុះ សម្រួល និងការសន្ទនានៅតុលាការនោះ សមាជិក សមាជិកាសភាបានឯកភាពគ្នាលើរបាយការណ៍របស់ រដ្ឋាភិបាល និងរបាយការណ៍ពិត្រួតពិនិត្យរបស់រដ្ឋសភាអំពី ភាពចាំបាច់ក្នុងការចេញផ្សាយច្បាប់ ហើយចាត់ទុកថាខ្លឹមសារនៃសេចក្តីព្រាងច្បាប់បានធានានូវលក្ខណៈស្របរដ្ឋធម្មនុញ្ញ ស្របច្បាប់ និងលក្ខណៈឯកភាពនៃ ប្រព័ន្ធច្បាប់ ព្រមទាំងសមស្របនឹងសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមជាប្រទេសហត្ថលេខី។
ការសម្រុះសម្រួល និងការសន្ទនាគ្នានៅតុលាការ ដែលបានចែងក្នុងសេចក្ដីព្រាងច្បាប់ ដើម្បីដាក់ជូនរដ្ឋសភា គឺជាយន្តការគតិយុត្តិថ្មី អំពីការផ្សះផ្សានិងការសន្ទនានៅតុលាការ ដើម្បីស្ថាប័ន អង្គការ និងបុគ្គល នានាជ្រើសរើសដោះស្រាយជម្លោះ។ លោក Ta Minh Tam សមាជិកសភាខេត្ត Tien Giang បានលើកមតិថា៖ “យើងគប្បីបន្តសុក្រឹតរាល់បទបញ្ញត្តិអំពីការទទួលខុសត្រូវរបស់តុលាការ សិទ្ធិ និងភារកិច្ចរបស់ភាគីទាក់ទិន ដំណើរការនៃការសន្ទនា ការផ្សះផ្សា ក៏ដូចជា ការទទួលស្គាល់លទ្ធផលផងដែរ។ គោលដៅគឺធានាដំណើរការនៃការផ្សះផ្សារ ការសន្ទនា ដែលធានាសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់ភាគីទាក់ទិននានាផងដែរ”៕