សេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែឧសភាឆ្នាំ២០១៩៖ វៀតណាមប្តេជ្ញារក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច
(VOVWORLD) - រដ្ឋាភិបាលវៀតណាមបានប្តេជ្ញាទប់ស្កាត់អតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ផ្តោតលើការជំនះពុះពារនូវបញ្ហានៅសេសសល់ និងខិតខំដើម្បីសម្រេចប្រកបដោយជោគជ័យនូវគោលដៅដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០១៩ នេះផងដែរ។
យោងទៅតាមខ្លឹមសារខាងពោលលើ ដែលបានលើកឡើងក្នុងសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែឧសភាឆ្នាំ ២០១៩ គឺ រដ្ឋាភិបាលតម្រូវឱ្យក្រសួង ស្ថាប័ននិងតំបន់នានា ឲ្យម្ចាស់ការក្នុងការទប់ទល់និងបទបែនតាមបរិបទនៃស្ថានភាពក្នុងប្រ ទេសនិងអន្តរជាតិ។ ទន្ទឹមជាមួយគ្នានោះ ក្រសួង ស្ថាប័ននានា ត្រូវបន្តការរៀបចំឡើងវិញ រចនាសម្ព័ន្ធសេដ្ឋកិច្ចនិងរៀបចំឡើងវិញរចនាសម្ព័ន្ធនូវវិស័យដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។ ម្យ៉ាងវិញទៀត បន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនិង ធុរកិច្ច ដើម្បីបង្កើតលក្ខណៈងាយស្រួលសម្រាប់ជំរុញផលិតកម្មនិងការអភិវឌ្ឍអាជីវកម្ម។
យោងតាមសេចក្តីសម្រេចចិត្តនេះ ក្រសួងផែនការនិងការវិនិយោគបានប្រញាប់ប្រ ញាល់បង្ហើយយុទ្ធសាស្រ្តទាក់ទាញ FDI ជំនាន់ថ្មី ដោយបន្តការទាក់ទាញ FDI បច្ចេក វិទ្យាខ្ពស់។ ត្រូវដាក់ជូននាយករដ្ឋមន្ត្រីជាបន្ទាន់ អនុម័តលើផែនការធ្វើភាគហ៊ុននីយកម្មសម្រាប់សហគ្រាសរដ្ឋ ក្នុងដំណាក់កាល ២០១៩-២០២០។ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនឹងបន្តមានដំណោះស្រាយដើម្បីធ្វើពិពិធកម្មទីផ្សារដោយផ្តោតលើការអភិវឌ្ឍទីផ្សារក្នុងស្រុក ជាពិសេស ឆ្លៀតយកអត្ថប្រយោជន៍ពីបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខានិងជំរុញដំណើរការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ផងដែរ ៕