សេចក្តីសម្រេចចិត្តរបស់សន្និបាតមជ្ឈឹមលើកទី៤បក្សកុម្មួយនិស្តវៀតណាមត្រូវបានផ្សព្វផ្សាយដល់កម្មាភិបាលចូលនិវត្ស
|
អគ្គលេខាNguyen Phu Trong ថ្លែងមតិនៅក្នុងសន្នសីទ
(រូបថតៈ chinhphu.vn) |
(VOVworld)-នាព្រឹកថ្ងៃទី២៦មិនានៅទីក្រុងហាណូយ វៀតណាម គណៈកម្មាធិការ
ឃោសនាអប់រំមជ្ឈឹមបានរៀបចំសន្និសីទកម្មាភិបាលជាន់ខ្ពស់ចូលនិវត្សដើម្បីផ្សព្វ
ផ្សាយ សេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី៤បក្សកុម្មុយនិស្តវៀតណាមនីតិ
កាលទី ១១ ស្តីពី “បញ្ហាចំាបាច់មួយចំនួនស្តីអំពីការងារ កសាងបក្សនាបច្ចុប្បន្ន”។ មុនពេលផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីសម្រេចចិត្ត នេះ អគ្គលេខាគណៈកម្មាធិការ
មជ្ឈឹមបក្សកុម្មួយនិស្តវៀតណាម Nguyen Phu Trong បានអះអាងថា៖ សេចក្តី
សម្រេចចិត្តមជ្ឈឹមទី៤ទទួលបានការសុះចិត្ត គំនិតនិងការកំាទ្រខ្ពស់របស់ប្រជាជន
គ្រប់ ស្រទាប់ ទាំងអំពីការផ្តួចផ្តើមគំនិត ការលើកឡើងបញ្ហា និងវិធានការអនុវត្ត
ជាដើម។ ក៏តាមអគ្គលេខា Nguyen Phu Trongថាដែរ បណ្តាកម្មាភិបាលជាន់ខ្ពស់ ចូលនិវត្សជាកម្លាំងពលំសំខាន់និងជាទីបង្អែករឹងមាំដើម្បីអនុវត្តសេចក្តី សម្រេចចិត្ត
នេះ។ ដោយហេតុនេះ អគ្គលេខា Nguyen Phu Trong មានគោលបំណងថា និង
ទទួលបានការឯកភាព និងគំាទ្ររបស់បណ្តាកម្មាភិបាលជាន់ខ្ពស់ចូលនិវត្ត ។
ឯកភាពខ្ពស់ចំពោះការបេ្តជ្ញាចិត្តកសាងបក្សលោកស្តី Tran Thi Thanh Thanh អតីតគណៈកម្មាធិការគាំពារនិងថែទាំកុម៉ាចាត់ទុកថា៖ “ពីយូរណាស់មកហើយ យើងទើបមានសេចក្តីសម្រេចចិត្តមួយ ដែលមានការសុះចិត្តគំនិតខ្ពស់ពីប្រជា
ជន។ សេចក្តីសម្រេចចិត្តនេះ បាន ជ្រើសរើសដ៏ត្រឹមត្រូវលើបញ្ហាសំខាន់ និង
វិធានការសំដៅដោះស្រាយ បញ្ហាមានការពិតជាក់ស្តែងខ្ពស់”។
សន្និសីទបានសរឲ្យឃើញថា ការបេ្តជ្ញាចិត្តរបស់ការិយាល័យនយោបាយក្នុង ការឯកភាពគ្នាឆន្ទៈនិងសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤ប្រកប
ដោយប្រសិទ្ធភាពខ្ពស់បំផុត៕